មេដឹកនាំឥណ្ឌា៖ លោក Trump មាន «ផែនទីបង្ហាញផ្លូវច្បាស់លាស់» នៅអាណត្តិទី២ នេះ

2025/03/17 10:55:06 pm        75

នៅក្នុងបទសម្ភាសន៍ជាផតឃែស្ថមួយ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានប្រាប់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump «បានត្រៀមលក្ខណៈបន្ថែមទៀតច្រើនជាងមុន» សម្រាប់អាណត្តិទី២ របស់លោក ហើយបានរៀបចំនូវផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់មួយ ដោយការលើកឡើងកើតមានមួយសប្តាហ៍ មុនការដំឡើងពន្ធបដិការ (ពន្ធតបតទៅវិញទៅមក) ដែលត្រូវបានគ្រោងទុកដោយទីក្រុងវ៉ាស៊ីនតោន។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌា គឺស្ថិតក្នុងចំណោមដៃគូពាណិជ្ជកម្មដែលត្រូវប្រឈមមុខនឹងកម្រិតពន្ធថ្មីរបស់សហរដ្ឋអាមេរិក ចាប់ពីខែមេសាតទៅ ដែលគំរាមកំហែងបង្កជាផលវិបាកដល់អ្នកនាំចេញរបស់ខ្លួន ក្នុងឧស្សាហកម្មជាច្រើន រាប់ចាប់ពីរថយន្ត រហូតដល់កសិកម្ម។

ប៉ុន្តែបន្ទាប់ពីលោក Modi និងលោក Trump បានជួបប្រជុំគ្នា កាលពីខែកុម្ភៈ ប្រទេសទាំង២ បានព្រមព្រៀងគ្នាដោះស្រាយបញ្ហាពន្ធនេះ និងធ្វើការលើផ្នែកដំបូងនៃកិច្ចព្រមព្រៀងមួយ នារដូវស្លឹកឈើជ្រុះឆ្នាំ ២០២៥ ដោយមានបំណងឈានដល់ពាណិជ្ជកម្មទ្វេភាគីចំនួន ៥០០០ពាន់លានដុល្លារ នៅឆ្នាំ២០៣០។

នៅក្នុងកម្មវិធីផតឃែស្ថជាមួយអ្នកវិទ្យាសាស្ត្រកុំព្យូទ័រជនជាតិអាមេរិក និងជាអ្នកផលិតផតឃែស្ថ លោក Lex Fridman ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ (ទី១៦ ខែមីនា) ដោយសំដៅទៅលើអាណត្តិទី២ របស់លោក Trump ដែលបានចាប់ផ្តើមនៅក្នុងខែមករា លោក Modi បាននិយាយថា៖ «លើកនេះ គាត់(លោក Trump) ហាក់ដូចជាត្រៀមខ្លួនបានច្រើនជាងមុន»។ លោកបានបន្ថែមថា៖ «គាត់មានផែនទីបង្ហាញផ្លូវយ៉ាងច្បាស់លាស់ នៅក្នុងគំនិត ដោយកំណត់ជំហានយ៉ាងច្បាស់លាស់។ រាល់ការបោះជំហានទៅមុខ ត្រូវបានរៀបចំឡើង ដើម្បីឲ្យគាត់ឈានឆ្ពោះទៅរកគោលដៅរបស់គាត់»។

លោក Modi បានសរសើរលោក Trump ចំពោះភាពសប្បុរស និងភាពរាបសាររបស់លោក ដែលបញ្ជាក់ពីទំនាក់ទំនងដ៏រឹងមាំ រវាងមេដឹកនាំទាំង២។ លោក Modi បាននិយាយថា៖ «ការឆ្លុះបញ្ចាំងរបស់គាត់ (លោក Trump) បានបង្ហាញពីស្មារតី America First (អាមេរិកទី១) ពោលគឺមិនខុសពីខ្ញុំជឿជាក់លើប្រទេសរបស់ខ្ញុំជាអាទិភាពនោះដែរ។ ខ្ញុំឈរខាងប្រទេសឥណ្ឌាមុនរឿងអ្វីទាំងអស់ ហើយនោះហើយជាមូលហេតុដែលយើងមានទំនាក់ទំនងយ៉ាងល្អជាមួយគ្នា»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        64
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        114
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm