អ៊ីរ៉ង់បដិសេធមិនបានផ្តល់ជំនួយដល់ក្រុមហ៊ួទី ក្រោយអាមេរិកវាយប្រហារ និងមានការគំរាមពីលោក Trump

2025/03/17 10:59:28 pm        142

ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ (ទី១៦ ខែមីនា) ជាថ្មីម្តងទៀតបានបដិសេធមិនបានផ្តល់ជំនួយដល់ក្រុមឧទ្ទាមហ៊ួទីរបស់ប្រទេសយេម៉ែននោះឡើយ បន្ទាប់ពីសហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមអាកាសលើក្រុមនេះ ហើយប្រធានាធិបតី លោក Donald Trump បានព្រមានថា ទីក្រុងតេអេរ៉រង់ នឹងទទួលខុសត្រូវទាំងស្រុង ចំពោះសកម្មភាពរបស់ខ្លួន។

ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហ៊ួទី បានឲ្យដឹងថា ការវាយប្រហាររបស់អាមេរិក បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣១នាក់ ក្នុងនោះរួមមានទាំងស្ត្រី និងកុមារផងដែរ ហើយជាង ១០០នាក់ បានរងរបួស។ ហើយក្រុមឧទ្ទាមនេះបានបន្ថែមថា ការវាយប្រហារមួយ បានត្រូវចំផ្ទះ ២ខ្នង នៅភាគខាងជើងខេត្ត Saada ដោយបានសម្លាប់កុមារ ៤នាក់ និងស្ត្រីម្នាក់។ 

ក្រុមហ៊ួទីបានកំណត់គោលដៅម្តងហើយម្តងទៀត លើការដឹកជញ្ជូនអន្តរជាតិ នៅសមុទ្រក្រហម ហើយបានបាញ់មីស៊ីល និងយានដ្រូនទៅដែនដីអ៊ីស្រាអែល ជាអ្វីដែលក្រុមឧទ្ទាមមួយនេះ បានប្រាប់ថា ជាការបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប ជាកន្លែងដែលអ៊ីស្រាអែលបានធ្វើសង្រ្គាមជាមួយក្រុមហាម៉ាស ជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់មួយផ្សេងទៀត។ សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត បានចោទប្រកាន់អ៊ីរ៉ង់ជាយូរមកហើយថា បានផ្តល់ជំនួយយោធាដល់ក្រុមហ៊ួទី ហើយកងទ័ពជើងទឹកអាមេរិក បានរឹបអូសយកគ្រឿងបន្លាស់មីស៊ីលផលិតដោយអ៊ីរ៉ង់ និងសព្វាវុធផ្សេងទៀតដែលខ្លួនបាននិយាយថា ត្រូវបានរៀបចំបញ្ជូនទៅឲ្យក្រុមសកម្មប្រយុទ្ធដែលគ្រប់គ្រងរដ្ឋធានីសាណារបស់យេម៉ែន និងភាគខាងជើងរបស់ប្រទេសនេះ។

តែបើយោងទូរទស្សន៍រដ្ឋ បានឲ្យដឹងថា លោកឧត្តមសេនីយ៍ Hossein Salami ដែលជាប្រមុខឆ្មាំបដិវត្តន៍ប៉ារ៉ាយោធារបស់អ៊ីរ៉ង់ បានបដិសេធថា ប្រទេសរបស់លោក មិនបានជាប់ពាក់ព័ន្ធក្នុងការវាយប្រហាររបស់ក្រុមហ៊ួទីនោះឡើយ ដោយនិយាយថា ខ្លួន «មិនបានដើរតួនាទីក្នុងការកំណត់គោលនយោបាយជាតិ ឬប្រតិបត្តិការ» របស់ក្រុមសកម្មប្រយុទ្ធដែលខ្លួនមានសម្ព័ន្ធមិត្តនៅទូទាំងតំបន់នោះទេ។

លោក Trump កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក បានប្តេជ្ញាថា នឹងប្រើប្រាស់ «វិធានការយោធាយ៉ាងខ្លាំងក្លា» រហូតដល់អាចបញ្ឈប់ក្រុមហ៊ួទីមិនឲ្យវាយប្រហារលើការដឹកជញ្ជូន តាមច្រករបៀងដែនសមុទ្រដ៏សំខាន់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        48
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        78
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm