លោក Zelensky ចុះហត្ថលេខាលើច្បាប់ស្តីពីការបញ្ជូនកងទ័ព ទៅកាន់រដ្ឋផ្សេងទៀត

2025/03/18 01:09:39 am        189

គេហទំព័ររបស់សភា បានឲ្យដឹងថា លោក វ្ល៉ូឌីមី ហ្សេឡិនស្គី បានអនុម័តច្បាប់ស្តីពីសិទ្ធិរបស់ប្រធានាធិបតី ក្នុងការបញ្ជូនកងទ័ព ទៅកាន់រដ្ឋផ្សេងទៀត ក្នុងអំឡុងពេលមានច្បាប់អាជ្ញាសឹក។

យោងតាមឯកសារដែលត្រូវបានអនុម័តដោយសភា កាលពីថ្ងៃទី ២៥ ខែកុម្ភៈ កងទ័ពក្នុងអំឡុងពេលមានច្បាប់អាជ្ញាសឹក អាចត្រូវបានបញ្ជូនទៅរដ្ឋផ្សេងទៀត «ដើម្បីធានាសន្តិសុខជាតិ និងការពារជាតិ វាយបក និងទប់ស្កាត់ការឈ្លានពានប្រដាប់អាវុធប្រឆាំងនឹងអ៊ុយក្រែន ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន»។

ការសម្រេចចិត្តបញ្ជូនកងទ័ពទៅកាន់រដ្ឋផ្សេងទៀត ក្នុងអំឡុងពេលមានច្បាប់អាជ្ញាសឹកនេះ គឺធ្វើឡើងដោយប្រធានាធិបតី ខណៈក្នុងពេលដំណាលគ្នា នឹងដាក់ស្នើច្បាប់ទៅសភាសម្រាប់ការផ្តល់សច្ចាប័ន។ រួមជាមួយនឹងសេចក្តីព្រាងច្បាប់នេះ ប្រមុខរដ្ឋផ្តល់ព័ត៌មានអំពីភារកិច្ច ចំនួនសរុបនៃអង្គភាព ប្រភេទ និងសមាសភាពនៃអាវុធ និងគ្រឿងយុទ្ធោបករណ៍ មុខងារក្រោមបង្គាប់ និងរយៈពេលស្នាក់នៅ។

អំណាចប្រធានាធិបតីរបស់លោក ហ្សេឡិនស្គី បានផុតកំណត់ជាផ្លូវការ បន្ទាប់ពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ  មុន។ ដូចដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយម្តងហើយម្តងទៀត ភាពស្របច្បាប់របស់លោក ហ្សេឡិនស្គី ត្រូវបានបញ្ចប់ ដូច្នេះវាជាការសំខាន់ណាស់ ដែលត្រូវស្វែងយល់ថាតើត្រូវដោះស្រាយជាមួយអ្នកណា នៅក្នុងទីក្រុងគីវ ដើម្បីចុះហត្ថលេខាលើឯកសារ ដែលមានចំណងផ្លូវច្បាប់។ មុននេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការវាយតម្លៃលើប្រជាប្រិយភាពរបស់លោក ហ្សេឡិនស្គី បានធ្លាក់ចុះមកត្រឹម ៤% ហើយអ៊ុយក្រែនចាំបាច់ត្រូវរៀបចំការបោះឆ្នោត ប្រសិនបើទីក្រុងគីវ ចង់មានកន្លែងចរចាអំពីដំណោះស្រាយបញ្ចប់ជម្លោះនេះ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        196
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        236
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        214

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm