បេក្ខជនប្រកាន់ស្តាំដ៏តឹងរ៉ឹងរ៉ូម៉ានី ត្រូវបានរំពឹងថា នឹងឈ្នះជុំទី១ នៃការបោះឆ្នោតប្រធានាធិបតី

2025/03/18 02:15:05 am        141


បេក្ខជនប្រកាន់ស្តាំដ៏តឹងរ៉ឹង ឬស្ដាំនិយមជ្រុល ត្រូវបានគេមើលឃើញថា កំពុងនាំមុខគេក្នុងជុំទី១ នៃការបោះឆ្នោតឡើងវិញជ្រើសរើសប្រធានាធិបតីរូម៉ានី ក្នុងខែឧសភាខាងមុខនេះ។ នេះបើយោងតាមការស្ទង់មតិ ដែលចេញផ្សាយនៅថ្ងៃចន្ទ (ទី១៧ ខែមីនា) នេះ អំពីការបោះឆ្នោតដែលនឹងកំណត់ថា តើទីក្រុង Bucharest បន្តរក្សានិន្នាការគាំទ្រអឺរ៉ុប ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះដែរ ឬទេ។

តែទោះបីជាយ៉ាងណាក្ដី ការស្ទង់មតិដោយសា្ថប័ន AtlasIntel ក៏បានបង្ហាញផងដែរថា បេក្ខជនកណ្ដាលនិយម គឺអភិបាលក្រុង Bucharest លោក Nicusor Dan ទំនងជានឹងយកឈ្នះបេក្ខជនស្តាំនិយមជ្រុលទាំង ២រូប មិនថា រូបណាក៏ដោយដែលឆ្លងចូលទៅក្នុងការប្រជែងការបោះឆ្នោត នៅក្នុងជុំទី២ និងជាជុំផ្ដាច់ព្រ័ត្រ។

សូមបញ្ជាក់ថា រ៉ូម៉ានី ដែលជាប្រទេសសមាជិកអង្គការណាតូ និងសហភាពអឺរ៉ុប (EU) គ្រោងនឹងធ្វើការបោះឆ្នោតប្រធានាធិបតីចំនួន ២ជុំរបស់ខ្លួនឡើងវិញ នៅថ្ងៃទី៤ និងទី១៨ ខែឧសភា បន្ទាប់ពីតុលាការកំពូល បានលុបចោលលទ្ធផលបោះឆ្នោតដើម កាលពីខែធ្នូឆ្នាំមុន ចំពេលមានការចោទប្រកាន់ថា មានការជ្រៀតជ្រែកពីរុស្ស៊ី ដើម្បីជួយដល់បេក្ខជនស្តាំនិយមជ្រុល លោក Calin Georgescu ដែលបាននាំមុខនៅក្នុងការស្ទង់មតិ។ ទីក្រុងមូស្គូបានបដិសេធមិនមានការជ្រៀតជ្រែកណាមួយ ក្នុងការបោះឆ្នោតនោះ។

បន្ទាប់ពីបេក្ខភាពរបស់លោក Georgescu សម្រាប់ការឈរឈ្មោះប្រកួតប្រជែងឡើងវិញ ត្រូវបានរារាំងដោយតុលាការកំពូល ទាំងលោក George Simion និងលោកស្រី Anamaria Gavrila ដែលជាឥស្សរជនលេចធ្លោខាងក្រុមប្រកាន់ស្ដាំយ៉ាងតឹងរ៉ឹងរបស់រូម៉ានី បានបោះជំហានចូលមកឈរឈ្មោះ ដោយមានកិច្ចព្រមព្រៀងគ្នាថា នឹងមានមា្នក់ដកខ្លួនចេញ ប្រសិនបើបេក្ខភាពទាំង២ ត្រូវបានអនុម័ត។ ឥឡូវនេះ ការិយាល័យបោះឆ្នោតកណ្តាល (CEB) បានទទួលយកបេក្ខភាពទាំង ២រូបហើយ ប៉ុន្តែនៅមិនទាន់មានការសម្រេចថា តើអ្នកណានឹងចាកចេញពីការឈរឈ្មោះនេះ។

ការស្ទង់មតិរបស់សា្ថប័ន AtlasIntel ដែលធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ហើយបានចេញផ្សាយនៅថ្ងៃចន្ទនេះ លើគេហទំព័រព័ត៌មាន hotnews.ro បានបង្ហាញថា ទាំងលោក Simion ឬលោកស្រី Gavrila នឹងទទួលបានសំឡេងឆ្នោតភាគច្រើន នៅជុំទី១។ យោងតាមការស្ទង់មតិ បានឲ្យដឹងថា លោក Simion នឹងទទួលបាន ៣០ភាគរយនៃការបោះឆ្នោត នៅជុំទី១ ប្រសិនបើលោកជាបេក្ខជនរបស់ក្រុមស្តាំនិយមជ្រុល ខណៈលោកស្រី Gavrila នឹងទទួលបានសំឡេងគាំទ្រ ៣០,២ភាគរយ ប្រសិនបើលោកស្រីឈរឈ្មោះប្រកួតប្រជែង៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        28
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        37
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm