គណៈមេធាវិនៃព្រះរាជាណាចក្រកម្ពុជារៀបចំប្រឡងជ្រើសរើសមេធាវីជំនាន់ទី១៨

2021/11/27 06:42:53 pm        495

ភ្នំពេញ ៖ ដូចទៅនឹងការគ្រោងទុកការប្រឡងជ្រើសរើសមេធាវីជំនាន់ទី១៨​ បាន​រៀបចំឡើងនៅថ្ងៃទី ២៧​ ខែ​​វិច្ឆិកា​ឆ្នាំ២០២១នេះ​។​ ដើម្បី​ឲ្យ​ការប្រឡងប្រព្រឹត្តិដោយសុក្រឹត្យ​យុត្តិធម៌​គណៈមេធាវី​នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា បាន​រៀបចំយ៉ាង​យកចិត្ត​ទុកដាក់​ក្រោម​ការពិនិត្យ​តាម​ដាន​ពីសំណាក់​ប្រធានគណៈមេធាវី​ សមាជិកក្រុមគណៈមេធាវី​ តំណាងសមាជិកក្រុមប្រឹក្សាអ្នកច្បាប់​នៃ​គណៈរដ្ឋមន្ត្រី​ តំណាង​ក្រសួង​យុត្តិធម៌​ ​​និងតំណាងមកពីរាជ្យបណ្ឌិតសភានៃវិជ្ជាជីវៈតុលាការជាដើម។

ឯកឧត្តម​ លី​​​ ចន្ទ័តុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ​បានបញ្ជាក់ប្រាប់អ្នក​សារព័ត៌មាន BTV ឲ្យដឹងថា​​ ការប្រឡង​ជ្រើស​រើស​មេធាវី​​នៅជំនាន់ទី១៨​នេះមានបេក្ខជន​ចំនួន៤០៥រូប បានដាក់ពាក្យ​ប៉ុន្តែ​២រូបបានដកពាក្យចេញ​ ដូច្នេះ​នៅសល់​បេក្ខជន​ចំនួន​​៤០៣​រូប ដែល​ត្រូវចូលរួមប្រកួតប្រជែងនៅថ្ងៃនេះ​ រីឯបេក្ខជនដែលនឹងត្រូវជ្រើសរើសមានចំនួន៦០រូប​តែប៉ុណ្ណោះ​​ ។​​

ឯកឧត្តម បាន​បន្តថា​​ ​នៅ​ក្នុង​រយៈពេល១ថ្ងៃនេះ​គឺជាការប្រឡង​លើ​វិញ្ញាសារ​សរសេរ​​ដែល​ពេលព្រឹក​គឺលើមុខវិជ្ជាក្រមរដ្ឋប្បវេណី​ និង​ក្រមនីតិវិធីរដ្ឋប្បវេណី​​ ដោយ​ឡែក​សម្រាប់​ពេលរសៀល​នឹងបន្ត​លើវិញ្ញា​សារសរសេរដដែល​ដោយផ្តោតលើមុខវិជ្ជាក្រមព្រហ្មទណ្ឌ​ និងនីតិវិធីព្រហ្មទណ្ឌ។​ បន្ទាប់​ពី​បេក្ខ​ជន​​​ប្រឡង​លើវិញ្ញាសារសរសេរហើយ​ គឺ​គណៈមេធាវីជ្រើសរើស​ត្រឹមតែ​១២០នាក់​ប៉ុណ្ណោះ​ដើម្បីឈានដល់​ការ​សំភាសន៍​ផ្ទាល់​មាត់​​​​​​ដែល​​ត្រូវ​ចម្រាញ់​​យក​ត្រឹមតែ​៦០នាក់ចុងក្រោយ។

នៅក្នុងដំណើរការនៃការប្រឡង​ត្រូវបានរៀបចំទៅ​តាមគោលការណ៍ស្តង់ដារ​របស់ក្រសួងសុខាភិបាលយ៉ាងត្រឹម​ត្រូវ​ដែល​តម្រូវ​អោយ​បេក្ខជន​ធ្វើ​តេស​រហ័ស​​នៅមុនមួយ​ថ្ងៃ​នៃ​ពេលប្រឡង​​ ប្រសិន​បើបេក្ខជនណាមិនទាន់បានតេសរហ័សនោះទេ​ គឺទាមទារធ្វើតេស​នៅថ្ងៃ​ប្រឡង​ផ្ទាល់​​តែ​ម្តង​។

មុននឹងចូលដល់បន្ទប់ប្រឡងគឺគណៈកម្មការរៀបចំបានត្រួតពិនិត្យ​យ៉ាង​តឹងរឹង​​ សូម្បីតែប៊ិច​បន្ទាត់​ក៏មិនអនុញ្ញាត​អោយ​បេក្ខ​ជន​យក​ចូល​បន្ទប់ប្រឡងដោយខ្លួនឯងនោះដែរ​គឺខាង​គណៈកម្មការរៀបចំ​រួចជាស្រេច​នៅតាមតុនីមួយៗ​។

សូមបញ្ជាក់ថា​ ដើម្បីដាក់ពាក្យប្រឡងមេធាវីបានបេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្រច្បាប់​​​ជាដាច់ខាត ​​​​​ត្រូវ​ជាបុគ្គល​ដែលមិន​ធ្លាប់​ជាប់​ទោស​មជ្ឈិម​និងឧក្រិដ្ឋ​ ដោយ​មិន​គិត​​ពី​អាយុច្រើននោះឡើយ​ ។​​លទ្ធផល​នៃការប្រឡងលើវិញ្ញាសារសរសេរគ្រោង នឹងប្រកាសនៅថ្ងៃទី ០១​ខែធ្នូឆ្នាំ២០២១យ៉ាងយូរបំផុត៕

អត្ថបទ៖​កញ្

ញា​  

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm