ប្រជានេសាទលក្ខណៈគ្រួសារ សុំអោយកម្លាំងកងទ័ព ជួយបង្ក្រាបបទល្មើសនេសាទ«មងបង្ក្រាប»នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងផង

2025/03/18 05:01:48 pm        125


កំពង់ឆ្នាំង៖ ក្រោយពីកម្លាំងកងទ័ព ដែលដឹកនាំបង្ក្រាបដោយឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទព័ជើងគោក, លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការភូមិភាគ៥ និងជាប្រធានគណៈបញ្ជាការឯកភាពដឹកនាំបង្ក្រាបបទល្មើសនេសាទខុសច្បាប់, លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង បានបើកយុទ្ធនាការបង្ក្រាបបទល្មើសនេសាទមួយរយៈមក ឃើញថាមានការថយចុះច្រើន ប៉ុន្តែបទល្មើសនេសាទ «មងបង្ក្រាប» បែរជាកើតមានយ៉ាងច្រើន និងបានធ្វើសកម្មភាពក្នុងទឹកដីខេត្តកំពអ់ឆ្នាំង ដោយមិនញញើតនឹងកម្ឡាំងកងទ័ពដែលកំពុងបង្ក្រាបបទល្មើសនេសាទរៀងរាល់ថ្ងៃនោះឡើយ។

 ប្រជានេសាទលក្ខណៈគ្រួសារក្នុងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៥នេះ បានសំណូមពរដល់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់, លោកឧត្តមសេនីយ៍ទោ សេង ធារិន, និងលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេត្តាជួយចាប់ជនសង្ស័យដែលប្រព្រឹត្តទង្វើរល្មើសច្បាប់នេសាទទាំងនោះផង ដោយសារក្រុមល្មើសទាំងនោះបានវាតមងបង្ក្រាបនេះទាំងយប់ទាំងថ្ងៃ មិនខ្លាចញញើតនឹងកម្លាំងកងទ័ពឡើយ។ បទល្មើសនេសាទ «មងបង្ក្រាបនេះ» បានកើតឡើងនៅក្នុងទឹកដីស្រុកបរិបូណ៌, ស្រុកកំពង់លែង, ស្រុកជលគីរី, និងស្រុកកំពង់ត្រឡាច និងមានទូកល្មើសសរុបប្រមាណជាង៤០គ្រឿង ក្នុងនោះជាង៣០គ្រឿងជារបស់ជនជាតិខ្មែរឥស្លាមមានជនជាតិវៀតណាម៥គ្រឿង នៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង, និងជាង១០គ្រឿងទៀត ជារបស់ជនជាតិខ្មែឥស្លាម នៅភូមិកំពង់ប្រសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ រយៈពេលនៃការប្រព្រឹត្តបទល្មើសនេសាទ ដោយប្រើ «មងបង្ក្រាប» នេះមានរយៈពេលជិត២ខែមកហើយ មិនទាន់មានកម្លាំងខ័ណ្ឌជលផលកំពង់ឆ្នាំង និងកម្លាំងជលផលតាមសង្កាត់នីមួយៗ ឬកម្លាំងពាក់ព័ន្ធណា បង្ក្រាបនៅឡើយទេ។

 លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាក់អោយដឹងថា៖ ចំពោះបទល្មើនេសាទ «មងបង្ក្រាប» នេះ លោកបានប្រាប់ទៅមន្ត្រីថ្នាក់ក្រោមលោកជាញឹកញាប់ គឺត្រូវតែចាប់អោយបាន និងមិនអោយកើតមានឡើយ ព្រោះបទល្មើសនេះវាធ្វើអោយប៉ះពាល់ដល់ធនធានធម្មជាតិខ្លាំង។ បន្ទាប់ពីលោកបានដឹងនូវព័ត៌មាននេះ លោកនឹងបញ្ជាអោយកម្លាំងខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ចុះពិនិត្យមើលតាមភូមិសាស្ត្ររបស់ខ្លួន ដើម្បីកុំអោយកើតមានបទល្មើសនេះ ប្រសិនបើកើតនៅសង្កាត់ជលផលណាមួយ មេសង្កាត់ជលផលនោះជាអ្នកទទួលខុសត្រូវ។

 ដោយឡែកលោកឧត្តមសេនីយ៍ អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង បានសន្យាថា នឹងបង្ក្រាបបទល្មើសនេះបន្ថែមទៀត មិនអោយមាននៅក្នុងទឹកដីខេត្តកំពង់ឆ្នាំងនោះទេ។ កន្លងមក ដោយសារកម្លាំងកងទ័ពមិនស្គាល់ប្រភេទឧបកឬណ៍ល្មើសអស់ ម្លោះហើយមានជនល្មើសប្រព្រឹត្តបទល្មើសនេសាទខ្លះ បានឆ្លៀតឱកាសធ្វើសកម្មភាព ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        1
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        87
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm