ឯកឧត្តម ស៊ុន ចាន់ថុល លើកទឹកចិត្តដល់មិត្តចិន ពិនិត្យលទ្ធភាព​ពង្រីក​ជើង​ហោះហើរ​ពី​ចិន​មក​កម្ពុជា

2025/03/18 05:36:20 pm        110

អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកទឹកចិត្តភាគីមិត្តចិន ពិនិត្យលទ្ធភាព​ពង្រីក​គោល​ដៅ​​ហោះ​ហើរ ក្នុងគោលដៅលើក កម្ពស់ការតភ្ជាប់រវាងប្រជាជននិងប្រជាជន ជាពិសេស​ការ​ត​ភ្ជាប់​​រវាងធុរជននិងធុរជន ដើម្បីសម្រេចគោលដៅការទាក់ទាញភ្ញៀវទេសចរ ពីខេត្តហ៊ឺណាន មក​ទស្សនា​ក​ម្ពុជាឱ្យបាន ១ លាននាក់ ក្នុងឆ្នាំ២០២៥នេះ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃ​ទី​១៧​ ខែមីនា ឆ្នាំ២០២៥ បាន ដឹកនាំគណៈប្រតិភូនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រុមប្រឹក្សា​ភិបាល​សិក្សា​ទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា, និងសមាគម ឧកញ៉ាកម្ពុជា ធ្វើទស្សន​កិច្ច​ការងារ​ទៅកាន់ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហឺណាន ប្រទេសចិន និង​ទីស្នាក់​ការ​ក្រុមហ៊ុន​អាកាសចរណ៍ជាតិកម្ពុជាប្រចាំក្រុងចឹងចូវ ក្នុងគោលបំណងសិក្សាស្វែងយល់ អំពី​ការ​ប្រព្រឹត្ត​ទៅ​នៃ​សហគ្រាស និងជំរុញការវិនិយោគ បន្ថែមទៀត នៅលើទឹកដីនៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរ​គុណចំ​ពោះ​ការ​ធ្វើ​បដិ​សណ្ឋារកិច្ច​ប្រកប​ដោយ​មេ​ត្រី​ភាព​ របស់ភាគីមិត្តចិន ចំពោះគណៈប្រតិភូកម្ពុជា, ឯកឧត្តមក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ នៃ​ការ​រីកលូតលាស់ឥតឈប់ឈររបស់ក្រុមហ៊ុនវិនិយោគ អាកាសយានដ្ឋានខេត្តហឺណាន និយាយ​ជា​រួម​, និងក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា និយាយដោយឡែក, ដែលបានជះផលវិជ្ជមាន មក​​លើ​ការ​អភិវឌ្ឍសហគមន៍វាសនារួមកម្ពុជា-ចិន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញ អគ្គនាយកក្រុមហ៊ុនវិនិយោគអាកាស យានដ្ឋាន​ខេត្ត​ហឺណាន​ និងសហការី ពិនិត្យលទ្ធភាពមកទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា ដើម្បី​ពង្រឹង និងពង្រីកមុខ សញ្ញាវិនិយោគរបស់ខ្លួនបន្ថែមទៀត តាមរយៈការឆក់យកឱកាសវិនិយោគ លើ​វិស័យដែលមានសក្តានុពល និងស្របតាមឯកទេស របស់ក្រុមហ៊ុន។

នៅក្នុង​ជំនួបនេះ, លោក Yi Riwu អគ្គនាយកក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហ៊ឺណាន បា​ន​សម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅ ជូនចំពោះគណៈប្រតិភូកម្ពុជា ដែលបាន​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ចនៅខេត្តហ៊ឺណាន។ បន្ថែមពីនេះ លោកក៏បាន ធ្វើការពិព័ណ៌​នា​អំពី​សាវ​តា​ររបស់​ក្រុមហ៊ុន ក៏ដូចជាវឌ្ឍនភាពថ្មីៗ នៃប្រតិបត្តិការរបស់ខ្លួន ដែលបាន​ធ្វើ​ពិពិធ​កម្ម​ប្រកប​ដោយ​ភាព ជាក់ស្តែង ប្រាកដនិយម ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងគំនិតផ្តួច​ផ្តើម​ផ្លូវ​សូត្រ​អាកាស, ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនក៏បាន​ធ្វើកា​របោះ​ជំហាន​វិនិយោគ​នៅ​កម្ពុជា​ តាមរយៈការបណ្តាក់ទុនវិនិយោគក្រោមរូបភាពជាភាគហ៊ុនិក ជាមួយក្រុមហ៊ុន អាកាស​ចរណ៍​ជាតិកម្ពុជាផងដែរ។

សូមជម្រាបថា ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហ៊ឺណាន គឺជាសហគ្រាស​រដ្ឋ​ដែល​មាន​ឯក​ទេសលើ​មុខសញ្ញាវិនិយោគ ពាក់ ព័ន្ធនឹងការអភិវឌ្ឍនគរូបនីយកម្ម, ការវិនិយោគ​លើ​នគរូបនីយកម្ម, បច្ចេកវិទ្យា, ប្រតិបត្តិការ, សួនបច្ចេកវិទ្យា, និងឧស្សាហកម្មផ្នែក បច្ចេកវិទ្យា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        198
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        99
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        214

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm