សមាគមអភិវឌ្ឍន៍សង្គមខ្មែរ សហការជាមួយដៃគូក្នុងស្រុកចូលរួមលើកកម្ពស់ផលិតផលខ្មែរ

2025/03/18 06:05:50 pm        246

សមាគមអភិវឌ្ឍន៍សង្គមខ្មែរ នឹងសហការជាមួយក្រុមហ៊ុនដៃគូក្នុងស្រុក រៀបចំ​ពិព័រណ៍​ផលិត​ផល​ខ្មែរ​នៅ​គ្រប់រាជធានី-ខេត្ត ដើម្បី ដាក់បង្ហាញ និងស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ លើ​គោល​ដៅ​លើក​កម្ពស់ផលិតផលក្នុងស្រុក បង្កើតការងារ ប្រាក់ចំណូលក្នុងគ្រួសារ ដើម្បីជំរុញ​ឱ្យ​ចលនា​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធកាន់តែរឹងមាំ។

ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើកឡើងនៅក្នុង​ការ​ចុះ​អនុស្សា​រណៈ​​យោគយល់គ្នា ជាមួយ ក្រុមហ៊ុនធុរកិច្ចក្នុងស្រុកចំនួនពីរ លើកកម្ពស់ផលិតផលខ្មែរ នៅ​ល្ងាច​ថ្ងៃ​ទី១៧ ខែមីនា ឆ្នាំ២០២៥ នេះថា តាមរយៈការចាប់ដៃគូ ជាមួយក្រុមបណ្តា​ហ៊ុន​ធុរកិច្ច​ក្នុង​ស្រុក​នេះ សមាគមមានគោលបំណងសំខាន់ ដើម្បីចូលរួមលើកកម្ពស់ផលិតផលខ្មែរ លើ​សមត្ថ​ភាព ផលិត កែច្នៃ និងការផ្គត់ផ្គង់ចូលទីផ្សារទាំងក្នុងនិងក្រៅស្រុក ក្នុងគោលដៅ​ជំរុញ​ធ្វើ​ពិពិធ​កម្ម​មុខបរ រកស៊ីទទួលទានរបស់សមាជិក សមាគម ឱ្យកាន់តែទូលំទូលាយ និងមាន​ជម្រើស​ច្រើន​សម្រាប់​បរិបថសេដ្ឋកិច្ចថ្មីរបស់កម្ពុជា។

 ឯកឧត្តម បន្តថា ជាក់ស្តែងការចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន​ធុរកិច្ច​ក្នុង​ស្រុក​នា​ពេល​នេះ គឺដើម្បីសហការ គ្នាចូលរួមលើកកម្ពស់ផលិតផលខ្មែរ តាមរយៈការដាក់តំាងបង្ហាញ ក៏​ដូចជាការផ្សព្វផ្សាយ នៅតាមបណ្តារាជធានី-ខេត្ត ទៅដល់ ប្រជាពលរដ្ឋ ដើម្បីស្វែង​រក​ការ​គាំទ្រ, ដែលបញ្ហានេះ គឺជាការចូលរួមលើកកម្ពស់ផលិតផលខ្មែរ ឱ្យកាន់តែមា​ន​ភាព​ប្រកួត​ប្រជែង ទាំងក្នុងនិងក្រៅស្រុក ដើម្បីចូលរួមបង្កើតការងារ ប្រាក់ចំណូលនៅក្នុងគ្រួសារ ជាពិ​សេស​ការ​ចូលរួមជំរុញចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យកាន់តែរឹងមាំ ខណៈដែលរាជ​រដ្ឋាភិបាល​បាននិ​ង​កំពុង​យក​ចិត្តទុកដាក់ខ្ពស់ លើការកែលម្អជីវភាពប្រជាជន និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ឱ្យ​មាន​កំណើន​កាន់តែល្អប្រសើរ។

សូមបញ្ជាក់ថា ជុំវិញការចុះអនុស្សារណៈយោគយល់គ្នានេះ សមាគមអភិវឌ្ឍន៍សង្គមខ្មែរ បាន​បង្កើត​នូវ​កិច្ចសហការជាមួយដៃគូ ជាច្រើនដូចជា៖ សមាគម, សហគមន៍ និងបណ្តា​ក្រុម​ហ៊ុន​ផ្សេងៗ ក្នុងបេសកម្មចូលរួមលើកកម្ពស់ផលិតផលខ្មែរ តាមរយៈការផ្លាស់ ប្តូរបទពិសោធន៍, ចំណេះ​ដឹង, ជំនាញ ដើម្បីបង្កើតនូវជម្រើសឱ្យកាន់តែសម្បូរបែប ងាយក្នុងការ​បត់​បែន​តាម​បរិបថ​នៃ​បច្ចេកវិទ្យា និង តាមតម្រូវការទីផ្សារ ក្នុងគោលដៅ​ផ្តល់​អត្ថ​ប្រយោជន៍​ជូន​ដល់​សមាជិក និ​ង​ដៃ​គូរ​ទាំង​អស់ ទទួលបានជោគជ័យលើការធ្វើអាជីវកម្ម៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        163
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        140
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        165

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm