កម្ពុជា-ចិន និងយូនីសេហ្វ ប្តេជ្ញាចិត្តរួមគ្នាធានាដល់សហគមន៍ងាយរងគ្រោះ​ឱ្យទទួល​បាន​សេវា​ទឹកស្អាត

2025/03/18 06:17:29 pm        161

គម្រោងសហប្រតិបត្តិការ ចិន-កម្ពុជា-យូនីសេហ្វ ត្រូវបានប្រកាសដាក់ឱ្យអនុវត្ត ដើម្បី​ពង្រីក​សេវា​ទឹក​ស្អាត និងអនាម័យដែលធន់ នឹងអាកាសធាតុនៅកម្ពុជា, គំនិតផ្តួចផ្តើម​នេះ​គឺ​ជា​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា ដើម្បីធានាដល់សហគមន៍ដែលងាយរងគ្រោះបំផុត មានលទ្ធភាព ទទួលបាន​សេវា​ទឹក​ស្អាត ​និងអនាម័យដែលមានសុវត្ថិភាព។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើក​ឡើ​​ងនៅ​ក្នុងពិធីប្រកាសដាក់ ឱ្យអនុវត្តគម្រោងទឹកស្អាត និងអនាម័យ​ដែល​ធន់នឹង​អាកាស​ធាតុ​កម្ពុជា នៅល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នេះថា ប្រទេសកម្ពុជា បានបោះជំហាន​ទៅ​មុខ​គួរ​ឱ្យ​កត់​សម្គាល់ ក្នុងការពង្រីកលទ្ធភាពទទួលបានសេវាទឹកស្អាត និងអនាម័យឆ្ពោះ ទៅការ​សម្រេច​បាន​នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (CSDG) ៦.១ និង ៦.២។ គោល​ដៅ​នេះ​ត្រូវបានកំណត់ ដោយធានាថា មានទឹក បរិភោគ ដែលមានសុវត្ថិភាព និងថ្លៃសមរម្យ និង​មាន​សេវា​អនាម័យសម្រាប់ប្រជាជនទាំងអស់ត្រឹមឆ្នាំ២០៣០ ដោយផ្តល់អាទិភាព ដល់ស្ត្រី ក្មេង​ស្រី និងប្រជាពលរដ្ឋងាយរងគ្រោះ។

គម្រោង​នៃកិច្ចសហប្រតិបត្តិការនេះ ក្រសួងចំនួន ៣ របស់កម្ពុជា គឺក្រសួងឧស្សាហកម្ម វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសាធារណការ និង​ដឹក​ជញ្ជូន គឺជាអង្គភាពអនុវត្តគម្រោង ដោយទទួលបានជំនួយបច្ចេកទេស និង ហិរញ្ញវត្ថុ ពីក្រសួង​ធន​ធាន​ទឹកនៃសាធារណៈរដ្ឋប្រជាមានិតចិន និងអង្គការយូនីសេហ្វ ប្រចាំប្រទេសចិន។

ឯកឧត្តម Li Guoying រដ្ឋមន្ត្រីក្រសួងធនធានទឹកនៃសាធារណៈរដ្ឋប្រជាមានិតចិន បានលើក​ឡើង​ថា ប្រទេសចិនបានត្រៀម ខ្លួនជាស្រេច ក្នុងការសហការជាមួយកម្ពុជា អង្គការយូនីសេហ្វ ប្រទេស​ផ្សេងៗ និងអង្គការអន្តរជាតិនានា ដើម្បីពង្រឹងការផ្លាស់ប្តូរ និងកិច្ច​សហ​ប្រតិបត្តិការ​ក្នុង​គោល​នយោបាយអភិបាលកិច្ច ការចែករំលែកបទពិសោធន៍ និងបច្ចេកវិទ្យាគ្រប់គ្រងទឹក។ តាមរយៈកិច្ច សហការនេះ យើងនឹងខិតខំសម្រេចឱ្យបាននូវគោលដៅទឹក នៃរបៀបវារៈ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាពឆ្នាំ២០៣០ របស់អង្គការ សហប្រជាជាតិ និងកសាងសហគមន៍ចិន-កម្ពុជា ជា​មួយ​នឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី។

លោកបណ្ឌិត Anirban Chatterjee អនុប្រធានអង្គការយូនីសេហ្វ ប្រចាំនៅកម្ពុជា លើក​ឡើង​ផង​ដែរ​ថា កុមារគឺជាអ្នកទទួល ខុសត្រូវតិចតួចបំផុតចំពោះការប្រែប្រួលអាកាសធាតុ ប៉ុន្តែ​ពួក​គាត់​ជា​អ្នក​រងផលប៉ះពាល់ខ្លាំងជាងគេ ពីការប្រែប្រួលអាកាសធាតុ និង វិបត្តិ​ទាក់​ទង​នឹង​អាកាស​ធាតុ​នានា បញ្ហានេះយើងធ្វើការរួមគ្នា ជួយឱ្យកុមារគ្រប់រូបទទួលបានសិទ្ធិក្នុងការរស់ នៅ​ក្នុង​បរិស្ថានដែលមានសុវត្ថិភាព ស្អាត និងមានសុខភាពល្អនៅថ្ងៃអនាគត។

សូមបញ្ជាក់ថា កម្មវិធីសហប្រតិបត្តិការនេះក៏មានគោលគោលដៅនាំយកបច្ចេកវិទ្យាទំនើបថ្មីៗ គំរូ​អាជីវ​កម្ម​និរន្តរភាព និងដំណោះ ស្រាយដែលមានប្រសិទ្ធភាពខ្ពស់ ដើម្បី​ពង្រឹង​ភាព​ធន់​នៃ​សេវា​ទឹក​ស្អាត និងអនាម័យដោយលើកកម្ពស់សុខមាលភាពរបស់សហគមន៍ សាលារៀន និងមូលដ្ឋាន​សុខភិបាល នៅក្នុងតំបន់គោលដៅ ព្រមទាំងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ភាពធន់ និង​បរិយាបន្ន​៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        163
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm