កាយរឹទ្ធជាតិជំរុញការអប់រំយុវជន តាមរយៈសិក្ខាសាលាស្តីពី «កាយរឹទ្ធិ និងសុវត្ថិភាពចំណីអាហារ»

2021/11/27 07:06:31 pm        464

ភ្នំពេញ ៖ ក្នុងបរិបទកូវីដ១៩ ជំរំកាយរឹទ្ធថ្នាក់ជាតិលើកទី៤ បានជំរុញការអប់រំយុវជន តាមរយៈសិក្ខាសាលាស្តីពី «កាយរឹទ្ធិ និង​សុវត្ថិភាពចំណីអាហារ» រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។

ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នាយកដ្ឋានសហប្រតិបត្តិការកាយរឹទ្ធិ នៃក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រារព្ធ​កម្ម​វិធីបើកសិក្ខាសាលាស្ដីពី “កាយរឹទ្ធិ និងសុវត្ថិភាពចំណីអាហារ” តាមប្រព័ន្ធអនឡាញ ដែល​មាន​សមាសភាព​ចូល​រួម យុវជនកាយរឹទ្ធិកំពុងសិក្សាថ្នាក់ទី១០ និងទី១១ ​ទាំង២៥ រាជធានី ខេត្ត និង​មជ្ឈមណ្ឌល​ជាតិ​យុវជនកម្ពុជាចំនួន ៤០០ នាក់ ក្នុង​គោលបំណង​ចែករំលែក​បទ​ពិសោធន៍ ​ចំណេះដឹងទាក់ទង​ទៅនឹងសុខភាពចំណីអាហារ ​បរិស្ថាន វប្បធម៌ សហគមន៍ ការច្នៃ​បង្កើតថ្មី និងផ្នត់គំនិតថ្មីៗដល់យុវជន។

កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមវត្តមានរបស់ ឯកឧត្ដម បណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាក្រសួងអប់រំ យុវជន និងកីឡា និង​ជា​អនុប្រធានកាយរឹទ្ធិជាតិកម្ពុជា ​តំណាង ឯកឧត្ដម បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ​និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា។ សិក្ខាសាលាប្រព្រឹត្តិ​ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ​តាមប្រព័ន្ធអនឡាញ ។

សិក្ខាសាលា ស្តីពីកាយរឹទ្ធិ និងសុវត្ថិភាពចំណីអាហារ រៀបចំឡើងក្នុងគោលបំណង៖

-ចែករំលែក​បទពិសោធន៍ ចំណេះដឹងទាក់ទងនឹងការអប់រំឌីជីថល សុខភាពចំណីអាហារ និងបរិស្ថាន។

-បំផុសគំនិត ឱ្យក្រុមគ្រួសារ អាណាព្យាបាលរបស់កាយរឹទ្ធិ​បានចូលរួមធ្វើសកម្មភាព​ជាមួយ​កាយរឹទ្ធិក្នុងសហគមន៍។

-លើកកម្ពស់ការយល់ដឹងអំពីវប្បធម៌សន្តិភាពនៅក្នុងសហគមន៍។

-ចែករំលែកបទពិសោធន៍បញ្ហាសង្គមបច្ចុប្បន្នដែលជះឥទ្ធិពលអវិជ្ជមានដល់យុវជន។

សូមបញ្ជាក់ថា ក្រោមការដឹកនាំដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេរនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា ​និងជាគរុគណកាយរឹទ្ធិជាតិកម្ពុជា ទើបកម្ពុជា​មាន​សុខសន្តិភាព សេរីភាពប្រជាធិបត្តេយ្យ ប្រជាជន មហាជនទូទៅជាពិសេសយុវជន បានចូលរួម​ក្នុងការ​កសាងសមត្ថភាពរបស់ខ្លួនដើម្បី ឆ្លើយតបទៅនឹង​សង្គម​ឌីជី​ថល និងសម្របខ្លួន​ក្នុង​រស់​នៅជាមួយបរិបទជំងឺកូវិដ-១៩ ​ដូច្នេះ​តាមរយៈសិក្ខាសាលានេះ ​នឹងក្លាយជាថ្នាលសិក្សា ​សាលា​រៀ​ន​ចល័ត តាមបែបអនឡាញ ​និងជាធាតុចូលយ៉ាងសំខាន់​ សម្រាប់យុវជន ដើម្បីបណ្តុះបណ្តាលរួមគ្នា និង​អភិវឌ្ឍ​សមត្ថភាព ​តាមរយៈកម្មវិធីអប់រំដោយអនុវត្តជាក់ស្តែង​ និងវិធីកាយរិទ្ធ ​ដែលជាវិធីសាស្ត្រ​អប់រំ​និង​បណ្តុះ​បណ្តាល​យុវ​ជន​អោយក្លាយជា​ធនធាន​ដ៏មានតម្លៃនៅក្នុង​សង្គម​យ៉ាង​មាន​ប្រសិទ្ធ​ភាព៕

អត្ថបទ ៖ រក្សា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm