មន្រ្តីជំនាញ៖ ច្បាប់ខ្មែរបុរាណយកលំនាំទស្សនវិជ្ជាតាមបែបសាសនាជាពិសេសទស្សនវិជ្ជាពុទ្ធនិយម

2025/03/18 07:18:05 pm        486

ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ច្បាប់ខ្មែរបុរាណយកលំនាំទស្សនវិជ្ជាតាមបែបសាសនា ជាពិសេសទស្សនវិជ្ជាពុទ្ធនិយម ដែលពលរដ្ឋខ្មែរប្រតិបត្តិរៀងមក បង្កប់ជម្រៅនៃសម្មតិសច្ចៈ ដែលជាសេចក្ដីពិតតាមរបៀបជាបញ្ញត្តិនៅរូបរាងខាងក្រៅ និងជម្រៅនៃបរមត្ថសច្ចៈ ជាសេចក្ដីពិតដែលបានកំណត់តាំងរូបរាងខាងក្នុង ដែលអាចមើលស្រមៃដឹងតាមរយៈការធ្វើសតិប្បដ្ឋានឬកម្មដ្ឋាន ដែលបង្ហាញនូវលក្ខណៈពិសេស នៃទំនាក់ទំនង ទស្សនវិជ្ជា ពុទ្ធវិជ្ជា និងនីតិវិជ្ជាខ្មែរ។

 ការថ្លែងរបស់ឯកឧត្តមបានធ្វើឡើងក្នុងពិធីបើកវេទិកាស្តីពី «ទំនៀមជំនុំច្បាប់ខ្មែរ៖ ទស្សនវិជ្ជាច្បាប់បែបប្រពៃណី» ស្ថិតនៅសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី១៨ខែមីនានេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ សិស្សមន្រ្តីជាន់ខ្ពស់ និងក្រមការ ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា។

 នៅក្នុងអង្គវេទិកា ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងបន្តថា សម្រាប់ពុទ្ធវិជ្ជា មានច្បាប់បញ្ញត្តពីរយ៉ាង គឺច្បាប់បញ្ញត្តសន្មត ឬបញ្ញត្តតាមក្រមព្រះអយ្យការ ជាការបញ្ញត្តតម្រែតម្រង់ចរិយាសាស្រ្តរបស់មនុស្សឱ្យត្រឹមត្រូវតាមគន្លងនៃធម៌។ គន្លងធម៌នេះ គឺជាច្បាប់បរមត្ថ។

ឯកឧត្តមបន្តថា ច្បាប់របស់ខ្មែរក៏មានលក្ខណៈពីរយ៉ាងដូចគ្នា គឺច្បាប់ទូន្មានដែលសំដៅលើច្បាប់ក្នុងកម្រិតជាបរមត្ថវិជ្ជា រីឯច្បាប់បង្គាប់ ជាច្បាប់សម្រាប់ចង្អុលបង្ហាញ ក្នុងករណីប្រាស់ចាកគន្លងនៃច្បាប់នឹងត្រូវមានទណ្ឌកម្មអនុវត្តដោយស្ថាប័នរដ្ឋបាល។ មាគ៌ាទាំងពីរ ដើរទន្ទឹមគ្នា ក្នុងប្រព័ន្ធយុត្តិធម៌របស់ខ្មែរយើងពីបរមបុរាណមក ជាពិសេសក្នុងច្បាប់កំពូលរបស់ខ្មែរយើង មានឈ្មោះថា ក្រមព្រះធម្មសាស្រ្ត ដែលជាច្បាប់កំពូលតាំងពីសម័យមុនអង្គរ សម័យអង្គរ និងសម័យក្រោយអង្គរ។ 

គួរបញ្ជាក់ដែរថា វេទិកាស្តីពី «ទំនៀមជំនុំច្បាប់ខ្មែរ៖ ទស្សនវិជ្ជាច្បាប់បែបប្រពៃណី»រៀបចំដោយក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសាលាភូមិន្ទរដ្ឋបាល ក្នុងគោលបំណងផ្សព្វផ្សាយនូវ «កម្រងឯកសារសិក្សាសាកល្បងអំពីទស្សនវិជ្ជាច្បាប់ខ្មែរពីបុរាណ»។ អត្ថបទ៖ទូច សោភ័ណ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        210
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm