រដ្ឋមន្ត្រីធនធានទឹក ដឹកនាំសិក្ខាសាលា ស្តីពីការចាប់ផ្តើមសិក្សា និងវិភាគសន្តិសុខទឹក​ក្នុងអាង​ទន្លេសាប

2025/03/18 09:00:50 pm        163

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធាន​ទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញ​ជា​អធិបតី​បើក​សិក្ខា​សាលា​ស្តីពី​ការ​ចាប់​ផ្តើមសិក្សា និងវិភាគសន្តិសុខទឹកក្នុងអាងទន្លេសាប ដែលបានរៀបចំឡើង​រួមគ្នា​ដោយ​អាជ្ញាធរ​ទន្លេសាប ធនាគារពិភពលោក (WB) នាយកដ្ឋានកិច្ចការបរទេស និង​ពាណិជ្ជ​កម្ម​អូស្រ្តាលី (DFAT) ភាពជាដៃគូទឹកនៃប្រទេសអូស្រ្តាលី (AWP) និងភាពជាដៃ​គូ​សន្តិសុខ​ទឹក និង​អនាម័យ​សកល(GWSP) ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។

ថ្លែងក្នុងឱកាសបើកសិក្ខាសាលា ឯកឧត្តមរដ្ឋមន្ត្រីប្រធានអាជ្ញាធរទន្លេសាប បានមាន​ប្រសាសន៍​លើក​ឡើង​ថា បឹងទន្លេសាប គឺជាបឹងធម្មជាតិទឹកសាបដ៏ធំជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជា​អាងស្តុកទឹកធម្មជាតិដ៏ធំមួយដែលជួយកាត់បន្ថយទឹកជំនន់​នៅ​តំបន់​ខ្សែ​ទឹក​ខាង​ក្រោម​នៃ​ទន្លេ​មេគង្គ ជាឋបនីយជីវមណ្ឌលដ៏មានសារៈសំខាន់ដែលជួយគាំពារជីវៈចម្រុះច្រើនប្រភេទ ជាជង្រុក​ស្បៀង​ដែល​ទ្រទ្រង់សង្គម-សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋមូលដ្ឋាន និងសង្គមជាតិទាំងមូល និងជា​មជ្ឈ​មណ្ឌល​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់អ្នកស្រុក។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា សក្តានុពលដ៏ធំសម្បើម​នៃ​តំបន់​ទន្លេសាប​បាន​ជំរុញ​ឱ្យ​ប្រទេសកម្ពុជាបង្កើតបាននូវសមិទ្ធផលជាតិសំខាន់ៗរួមមាន មច្ឆជាតិ ធារាសាស្រ្ត និង​ទេសចរណ៍ ដែលរួមចំណែកក្នុងការលើកកម្ពស់ផលិតភាពកសិកម្ម និងបង្កើត​ឱកាស​ការងារ​បង្កើន​ប្រាក់​ចំណូល និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ហើយដែលត្រូវ​រួម​គ្នា​ការពារ​ឱ្យ​មាន​ប្រសិទ្ធ​ភាព ស័ក្តិសិទ្ធិភាព ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ស្របតាមអនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា និង​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែល​បាន​លើក​ឡើង​ថា ​«យើងត្រូវរួមគ្នាការពារតំបន់ទន្លេសាប ដែលជាអត្តសញ្ញាណរបស់ជាតិយើង ដើម្បីជា​ប្រយោជន៍​ដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស» ។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញនូវជំនឿយ៉ាងមុតមាំថា សិក្ខាសាលាថ្ងៃនេះ​នឹង​ក្លាយ​ជា​វេទិកា​ពិភាក្សារវាងអ្នករៀបចំគោលនយោបាយ អ្នកសិក្សាស្រាវជ្រាវបច្ចេកទេសបែបវិទ្យាសាស្រ្ត ដៃគូ​អភិវឌ្ឍន៍ និងសហគមន៍មូលដ្ឋាន ដើម្បីទទួលបានធាតុចូលដ៏សំខាន់ ក្នុងការដោះសា្រយ​នូវ​រាល់​បញ្ហា​ស្មុគស្មាញដែលទាក់ទងនឹងអាងទន្លេសាប សំដៅជំរុញដល់​ការ​គ្រប់​គ្រង​ធន​ធាន​ទឹក​នៅ​តំបន់​ទន្លេសាប ប្រកបដោយយុទ្ធសាស្រ្ត និងចក្ខុវិស័យវែងឆ្ងាយ ធានាបាននូវសន្តិសុខទឹក និង​បង្កើន​ភាព​ធន់របស់ប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប ក្នុងបរិបទនៃការអភិវឌ្ឍ និងកំណើន​សម្ពាធ​ពី​សកម្ម​ភាព​នានារបស់មនុស្ស និងបម្រែបម្រួលអាកាសធាតុ ព្រមទាំងការថែរក្សាការពារ និង​អភិរក្ស​ធនធានធម្មជាតិដែលជាប់ពាក់ព័ន្ធជាមួយវិសាលភាពនៃបឹងធម្មជាតិដ៏សំខាន់នេះ៕ 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        139
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        71
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        193

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm