ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បន្តអាណត្តិបេសកកម្ម នៅប្រទេសអាហ្វហ្គានីស្ថាន

2025/03/18 10:30:16 pm        47

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ បានអនុម័តសេចក្តីសម្រេចមួយ ដើម្បីបន្តអាណត្តិបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន (UNAMA) រហូតដល់ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៦។

តាមរយៈការអនុម័តសេចក្តីសម្រេចលេខ ២៧៧៧ ក្រុមប្រឹក្សាសន្តិសុខបានសង្កត់ធ្ងន់លើតួនាទីសំខាន់ដែលអង្គការសហប្រជាជាតិ នឹងបន្តដើរតួក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាព នៅអាហ្វហ្គានីស្ថាន ហើយបានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ខ្លួន ចំពោះអធិបតេយ្យភាព ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិ។

ក្រុមប្រឹក្សានេះ បានសង្កត់ធ្ងន់លើការព្រួយបារម្ភយ៉ាងខ្លាំងរបស់ខ្លួនទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ច និងមនុស្សធម៌ដ៏ធ្ងន់ធ្ងរ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយបានទទួលស្គាល់ពីតម្រូវការក្នុងការជួយដោះស្រាយបញ្ហាប្រឈមសំខាន់ដែលសេដ្ឋកិច្ចរបស់ប្រទេសនេះកំពុងជួបប្រទះ រួមទាំងតាមរយៈកិច្ចខិតខំប្រឹងប្រែងដើម្បីស្ដារប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ និងដើម្បីឲ្យការប្រើប្រាស់ទ្រព្យសម្បត្តិ ដែលជាកម្មសិទ្ធិរបស់ធនាគារកណ្តាលអាហ្វហ្គានីស្ថាន សម្រាប់ជាប្រយោជន៍ដល់ប្រជាជនអាហ្វហ្គានីស្ថាន។

អង្គការដែលមានសមាជិកចំនួន ១៥ប្រទេសនេះ ក៏បានសម្តែងការព្រួយបារម្ភជាពន់ពេកចំពោះវត្តមានរបស់ក្រុមភេរវករ នៅក្នុងប្រទេសនេះ ដោយបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃការប្រយុទ្ធប្រឆាំងនឹង   អំពើភេរវកម្ម។

លោក Fu Cong តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំអង្គការសហប្រជាជាតិ បាននិយាយបន្ទាប់ពីការបោះឆ្នោតថា៖ «ប្រទេសចិនស្វាគមន៍ការអនុម័តជាឯកច្ឆន្ទនូវសេចក្តីសម្រេចលេខ ២៧៧៧ ដោយក្រុមប្រឹក្សាសន្តិសុខ។ ការអនុម័តនេះ បង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងរបស់ក្រុមប្រឹក្សាសម្រាប់បេសកកម្មនេះ និងប្រជាជននៅអាហ្វហ្គានីស្ថាន»។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        91
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        80
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm