កម្ពុជាបង្ហាញលើឆាកអន្តរជាតិ ពីដំណើរឆ្ពោះទៅរបត់ថ្មី នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា

2021/11/27 07:24:44 pm        633

ភ្នំពេញ ៖ កម្ពុជាបានបង្ហាញលើឆាកអន្តរជាតិ នៃការអភិវឌ្ឍន៍វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា នាវានុវត្តន៍ និងការអភិវឌ្ឍ៍វិស័យឧស្សាហកម្ម ដែលកំពុងដើរស្របតាមបរិបថថ្មី ដើម្បីឈានទៅសម្រេចតាមចក្ខុវិស័យ ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ ។

ឯកឧត្តម ហេង សុខគង់ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងឧស្សហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពីការចូលរួមប្រជុំកំពូល​កម្មន្តសាលកម្ម ​និងឧស្សាហូបនីយកម្មសកល នៅទីក្រុងឌូបៃ នា​ពេល​ថ្មីៗនេះថា ឯកឧត្តមកត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្រ្តី ក្រសួងឧស្សហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងដ៏​ខ្ពង់​ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដឹកនាំប្រតិភូកម្ពុជា ដោយ​កម្ពុជា​បាន​ធ្វើ​បទ​បង្ហាញ​ចំណុច សំខាន់ៗរួមមាន៖ ការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម វិស័យ​វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានកំពុងដើរតាមបរិបថថ្មី និង​បានលើកឡើង​អំពី​គោល​នយោបាយ​អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នំា ​២០១៥-២០២៥ ក៏ដូចគោលនយបាយ​វិទ្យាសាស្រ្ត ​បច្ចេកវិទ្យា ​និងនវានុវត្តន៍ ២០២០-២០៣០ ​និងការផ្តោត​ទៅ​លើ​សរសរស្តម្ភ​សំខាន់ៗ​ចំនួន ៥ ដើម្បីឈានទៅសម្រេចតាមចក្ខុវិស័យ​ ប្រែ​ក្លាយ​ជា ​ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០របស់រាជរដ្ឋាភិបាល។

ឯកឧត្តម បន្តថា ពាក់ព័ន្ធកិច្ចប្រជុំកំពូលកម្មន្តសាលកម្ម ​និងឧស្សាហូបនីយកម្មសកល នៅ​ទីក្រុងឌូបៃ គឺជាឱកាសដ៍ល្អមួយ នៅ​កម្ពុជា ក្រោយពេលដែលកម្ពុជាបានកំពុង​ជម្រុញអភិវឌ្ឍន៍​យ៉ាងខ្លាំងក្លា ​ទៅលើផ្នែកឧស្សាហកម្ម ​កម្មន្តសាល​ ក៏ដូចជាវិទ្យាសាស្រ្ត ​បច្ចេក​វិទ្យា និងនវានុវត្តន៍ និង​វិស័យឌីជីថល ដែលវិស័យនេះ ​រាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខណ្ឌរយៈ ពេលវែង​សំដៅ​ជំរុញ និង​តម្រង់​ទិស​បរិវត្តកម្មឌីជីថលនៅកម្ពុជា ​ឱ្យទទួលបានជោគជ័យ ​តាមរយៈការកំណត់ និង​ការ​អនុវត្តវិធានការគោលនយោបាយ ​ដែល​ឆ្លុះបញ្ចាំង និងឆ្លើយតបទៅ​នឹងស្ថានភាពបច្ចុប្បន្ន​របស់​កម្ពុជា ​ព្រមទាំងស្របតាមនិន្នា ការតំបន់ ​និងសកល ​និងពង្រីកបន្ថែម ដើម្បី​គាំទ្រដល់ធុរកិច្ច និងប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា៖ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានសារៈសំខាន់ដើម្បីសម្រេច​បាននូវ​គោល​បំណង ដែល​រាជ​រដ្ឋា​ភិបាល​កម្ពុជា បានកំណត់សម្រាប់គោលដៅ​អភិវឌ្ឍន៍ជាតិរបស់​ខ្លួន​នៅឆ្នាំ២០៣០ និង២០៥០ ​ហើយវិស័យនេះ​ ជាមូលដ្ឋាន​គ្រឹះ​ដែល​មិន​អាចខ្វះ បាន សម្រាប់ប្រទេសកម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមនានានៅកម្រិតជាតិ តំបន់ និងអន្តរជាតិ៕ 

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        259
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm