កម្ពុជាដាក់ដំណើរការជាផ្លូវការប្រព័ន្ធតម្កល់លិខិតជូនដំណឹង SETFO ដើម្បីបង្កើន​ភាព​ងាយ​ស្រួល​ក្នុង​ការតាមដានព័ត៌មានវិស័យមីក្រូហិរញ្ញវត្ថុ

2025/03/18 10:56:41 pm        611

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រកាសឲ្យដឹងថា ប្រព័ន្ធតម្កល់​លិខិត​ជូន​ដំណឹង​នៃ​ប្រតិបត្តិការ​ដែល​មានកិច្ចធានា ២.០ (Secured Transactions Filing Office-SETFO 2.0) ត្រូវ​បានដាក់ឱ្យដំណើរការជាផ្លូវការចាប់ពីពេលនេះតទៅ ក្រោយពីត្រូវបានកែសម្រួល និង​រៀប​ចំ​និម្មាប​ន​កម្មថ្មីឡើងវិញ តាមរយៈកិច្ចសហការជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នៃ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងសេចក្តីប្រកាសព័ត៌មានស្តីពី ការដាក់ដំណើរ​ការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​តម្កល់​លិខិត​ជូន​ដំណឹង​នៃ​ប្រតិបត្តិការ​ដែលមានកិច្ចធានា ២.០ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹងថា ប្រព័ន្ធ SETFO គឺជាប្រព័ន្ធស្វ័យប្រវត្តិកម្ម​សម្រាប់​ផ្តល់​សេវា​សាធារណៈ​របស់​ក្រសួង​ពាណិជ្ជកម្ម ដែលត្រូវបានបង្កើតឡើង និងដាក់ឱ្យដំណើរការតាំងពីឆ្នាំ២០០៨ ដោ​​យ​ផ្អែក​លើ​ច្បាប់​​ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា។ ប្រព័ន្ធនេះ គឺជាមធ្យោបាយ​ដ៏ងាយ​ស្រួល​សម្រាប់​គ្រឹះ​ស្ថាន​ធនាគារ ឬមីក្រូហិរញ្ញវត្ថុ ក៏ដូចជាសាធារណជនទូទៅក្នុងការតម្កល់ ស្វែងរកកំណត់ត្រា និង​​ព័ត៌មានពាក់ព័ន្ធនឹងលិខិតជូនដំណឹង សម្រាប់ជាមូលដ្ឋានក្នុងការសម្រេចចិត្ត និង​កាត់​បន្ថយ​ហានិភ័យ និងព្យសនកម្មនានា មុននឹងផ្តល់ឥណទានចំពោះកូនបំណុល ដែលប្រើប្រាស់​ទ្រព្យ​ធានា​ជា​ចលនវត្ថុ។ លើសពីនេះ ប្រព័ន្ធ SETFO 2.0 នេះ នឹងផ្តល់ភាពងាយស្រួលដល់ធុរជន សហ​គ្រាសធុនតូច និងមធ្យម ក៏ដូចជាកសិករ ផលិតករ ក្នុងការទទួលបាននូវឥណទាន ឆាប់​រហ័ស ដោយប្រើប្រាស់ចលនទ្រព្យ ឬកសិផលរបស់ខ្លួនជាទ្រព្យធានា។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បន្ថែមថា ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ប្រព័ន្ធថ្មី SETFO 2.0 នេះ ក៏ត្រូវបានបន្ថែមមុខងារថ្មីមួយចំនួនផងដែរ រួមមាន៖ ១) មុខងារសុវត្ថិភាពបច្ចេកវិទ្យា ដែលផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ប្រព័ន្ធ ២) មុខងារចុះឈ្មោះ និង ចូលប្រើប្រាស់ប្រព័ន្ធតាមរយៈកម្មវិធីទូរសព្ទដៃ CamDigiKey ៣) មុខងារបង់ប្រាក់តាមអនឡាញទាំងស្រុង ៤) មុខងារស្នើសុំ និងទាញយករបាយការណ៍ស្រាវជ្រាវដែលមានការបញ្ជាក់ត្រឹមត្រូវតាមអនឡាញ ៥) មុខងារទាញយករបាយការណ៍ ស្រាវជ្រាវដែលមានការបញ្ជាក់ និងផ្ទៀងផ្ទាត់តាមថ្នាល verify.gov.kh និង៦)មុខងារពង្រឹងសុក្រឹតភាពលើលិខិតជូន ដំណឹងដោយការប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន (Cambodia Digital Ledger - CamDL)៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        70
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        46
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm