មេដឹកនាំហ៊ូទីថានឹងប្រឈមមុខជាមួយការឈ្លានពានអាមេរិកដោយមានគោលដៅលើនាវាដឹកយន្តហោះ

2025/03/18 11:21:50 pm        71

មេដឹកនាំក្រុមឧទ្ទាមហ៊ូទីយេម៉ែនលោក Abdul-Malik al-Houthi បានធ្វើការព្រមានកាលពីថ្ងៃចន្ទថា ក្រុមរបស់លោកនឹងប្រឈមមុខជាមួយទង្វើឈ្លានពានរបស់សហរដ្ឋអាមេរិក ដោយមានគោលដៅលើនាវាដឹកយន្តហោះ ជាការឆ្លើយតបនឹងអ្វីដែលលោកចាត់ទុកថាជាការឈ្លានពាន និងការគំាទ្ររបស់អាមេរិកដល់អ៊ីស្រាអែល ។

គួរឲ្យដឹងថា ការវាយប្រហារលើកដំបូងរបស់សហរដ្ឋអាមេរិក ទៅលើទឹកដីយេម៉ែន នៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump ក្នុងគោលបំណងបញ្ចប់យុទ្ធនាការបៀតបៀន និងរំខានផ្លូវទឹកនៅសមុទ្រក្រហមរបស់ក្រុមហ៊ូទីនោះ បានសម្លាប់មនុស្សជាង ៥០នាក់ និងបង្ករបួសជាច្រើន ។

ទីក្រុងវ៉ាស៊ីនតោន បានប្តេជ្ញាបន្តវាយលុកលើប្រទេសយេម៉ែន រហូតទាល់តែពួកឧទ្ទាមហ៊ូទី ឈប់វាយប្រហារលើការដឹកជញ្ជូននៅសមុទ្រក្រហម ដោយលោក Trump បានព្រមានថា លោកនឹងប្រើប្រាស់កម្លាំងដ៏ច្រើនលើសលប់ ដើម្បីកម្ទេចក្រុមសកម្មប្រយុទ្ធមួយនេះ ។

បង្ហាញខ្លួនតាមរយៈសុន្ទរកថាលើកញ្ចក់ទូរទស្សន៍ លោក al-Houthi និយាយថា ក្រុមរបស់លោកបានត្រៀមខ្លួនរួចរាល់ក្នុងការចាត់វិធានការកាន់តែរំខាន និងឈឺចាប់ជាងមុន បើសិនជាប្រតិបត្តិការក្នុងតំបន់របស់សហរដ្ឋអាមេរិក នៅតែបន្ត ។

ក្រុមឧទ្ទាមហ៊ូទី ដែលជាចលនាប្រដាប់អាវុធបានគ្រប់គ្រងតំបន់មានពលរដ្ឋរស់នៅច្រើនបំផុតរបស់យេម៉ែន បើទោះបីជាមានការទម្លាក់គ្រាប់បែកដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតអស់រយៈពេលជិត ១ទសវត្សរ៍យ៉ាងណាក្តី បានបើកការវាយប្រហារលើនាវានៅជិតតំបន់ឆ្នេរ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣រហូតមក ធ្វើឲ្យអាក់ខានដល់ពាណិជ្ជកម្មសកលលោក ។

ការអះអាងការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូទី ដែលបង្ខំឲ្យក្រុមហ៊ុនប្តូរផ្លូវធ្វើដំណើររបស់នាវា និងធ្វើឲ្យការចំណាយកាន់តែច្រើនជាងមុនជុំវិញតំបន់ភាគខាងត្បូងអាហ្វ្រិកនោះ គឺជាការបង្ហាញសាមគ្គីភាពជាមួយជនប៉ាឡេស្ទីន ខណៈការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាស្រ្ទីប ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        83
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        72
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm