សេចក្ដីរាយការណ៍៖ កូរ៉េខាងត្បូងពង្រឹងសន្តិសុខ សម្រាប់មេដឹកនាំបក្សប្រឆាំង ក្រោយសង្ស័យមានគម្រោងធ្វើឃាត

2025/03/18 11:58:38 pm        86

ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា នគរបាលកូរ៉េខាងត្បូង នៅថ្ងៃអង្គារ (ទី១៨ ខែមីនា) បានចាប់ផ្តើមផ្តល់សន្តិសុខបន្ថែមទៀតដល់មេដឹកនាំគណបក្សប្រឆាំងដ៏ធំរបស់ប្រទេស គឺបក្សប្រជាធិបតេយ្យ បន្ទាប់ពីសមាជិកសភា បានបង្ហើបប្រាប់អំពីលទ្ធភាពនៃការមានផែនការធ្វើឃាត ដែលដាក់គោលដៅលើលោក Lee Jae-myung ។

ការលើកឡើងនេះកើតមាន បន្ទាប់ពីគណបក្សនេះ កាលពីសប្តាហ៍មុន បានជំរុញឲ្យនគរបាលបង្កើនសន្តិសុខ សម្រាប់លោក Lee បន្ទាប់ពីសមាជិកសភាមួយចំនួន បាននិយាយថា ពួកគេត្រូវបានប្រាប់អំពីផែនការធ្វើឃាតលើរូបលោក។ ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍នេះ នគរបាលមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។

គួររំលឹកថា កាលពីខែមករាឆ្នាំមុន លោក Lee ត្រូវបានបុរសម្នាក់ចាក់ចំកញ្ចឹងកដោយកាំបិត បន្ទាប់ពីបានចូលទៅសុំហត្ថលេខារបស់លោក។ ហើយបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងថា ជនល្មើសត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ១៥ឆ្នាំ។

នៅកូរ៉េខាងត្បូង ភាពតានតឹងបានកើនឡើងកាន់តែខ្ពស់ ចាប់តាំងពីប្រធានាធិបតី លោក Yoon Suk Yeol បានដាក់ចេញច្បាប់អាជ្ញាសឹករយៈពេលខ្លី កាលពីខែធ្នូឆ្នាំមុន ដែលការសម្រេចធ្វើបែបនោះបានបង្កឲ្យមានវិបត្តិនយោបាយដ៏អាក្រក់បំផុតមិនធ្លាប់មាន នៅក្នុងប្រទេសនេះ អស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        107
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        145
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm