កូនត្រី៥ម៉ឺនក្បាលត្រូវបានលែងចូលក្នុងទឹកទន្លេធម្មជាតិក្នុងខេត្តស្ទឹងត្រែង

2021/11/27 07:56:35 pm        517

ស្ទឹងត្រែង ៖ មន្ត្រីជាន់ខ្ពស់រដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានធ្វើពិធីលែងកូនត្រីប្រមាណ៥ម៉ឺនក្បាល ចូលទៅក្នុងទឹកធម្មជាតិ ខាងលើផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោម២ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ ២០២១។

លោក ឆេង ផែន អនុប្រធានរដ្ឋបាលជលផល បានឲ្យដឹងថា ត្រីចំនួន៦ប្រភេទ រួមទាំងត្រីមេពូជ ផងនោះ ត្រូវបានលែងចូលក្នុងទឹកទន្លេធម្មជាតិ នៃផ្ទៃអាងទំនប់វារីអគ្គិស នីសេសានក្រោម២ ដើម្បីឲ្យមាន តុល្យភាពគ្នា រវាងផ្នែកខាងលើ នៃទន្លេសេសានទំនប់វារីអគ្គិសនីសាសេសានក្រោម២ និងខាងក្រោមទន្លេ សេសាន (វារីអគ្គិសនី)។

ក្នុងពិធីលែងកូនត្រីលោក ស្រី សំវិចិត្រ នាយខណ្ឌជលខេត្តស្ទឹងត្រែង បានឲ្យដឹងថា ពិធីលែងកូន ត្រីនៅខេត្តស្ទឹងត្រែង តែងតែធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីពង្រីកធនធានជលផល ឲ្យកាន់តែមាន​កំណើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋទទួលប្រចាំថ្ងៃ។

លោកនាយខណ្ឌ បានបន្តថា នៅចំពោះមុខ ពេលដែលមជ្ឈមណ្ឌលស្រាវជ្រាវវារីសាស្រ្ត ក្នុងខេត្ត ស្ទឹងត្រែង ​បើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនោះ នឹងមានកន្លែងបង្កាត់ពូជត្រីដ៏ធំនៅភាគឦសាន​ប្រទេស ហើយនឹងមានពូជត្រីជាច្រើនប្រភេទដើម្បីបង្កាត់ពូជ អាចជួយចែកចាយដល់​កសិករ​ក្នុង​ខេត្តនេះ យកទៅចិញ្ចឹម និងទទួលបានទាំងចំណេះដឹង ​និងបានយល់ពីការបៀបចិញ្ចឹមត្រី ពីមន្ត្រីជំនាញជលផលផងដែរ៕

អត្ថបទ៖ មាស ផល្លា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm