នគរបាលបង្ខំឲ្យជនអន្តោប្រវេសន៍រាប់រយនាក់ចេញពីរោងមហោស្រព នៅទីក្រុងប៉ារីស

2025/03/19 01:17:49 am        118

នគរបាលបារាំង នៅថ្ងៃអង្គារ (ទី១៨ ខែមីនា) នេះ បានបង្ខំឲ្យចាកចេញ សម្រាប់ជនអន្តោប្រវេសន៍ជាង ៤០០នាក់ដែលបាននាំគ្នារស់នៅដោយខុសច្បាប់ខាងក្នុងរោងមហោស្រព Gaite Lyrique នាកណ្តាលទីក្រុងប៉ារីស អស់រយៈពេលជាង ៣ខែមកហើយ។

ក្រុមមន្ត្រីបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន នៅមុនម៉ោង ៦ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៥ព្រឹក ម៉ោងសកល) នៅឯរោងមហោស្រពនោះ ជាកន្លែងដែលបាតុកររាប់រយនាក់ បានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងការបណ្តេញនេះ។

ចាប់តាំងពីថ្ងៃទី១០ ខែធ្នូឆ្នាំមុន ជនអន្តោប្រវេសន៍ ក្នុងនោះរួមទាំងអនីតិជនមិនមានអាណាព្យាបាលជាច្រើននាក់ផងដែរ បាននាំគ្នាកាន់កាប់កន្លែងប្រគុំតន្ត្រី និងសិល្បៈនេះ ជាផ្នែកនៃការទាមទារទីជម្រករបស់ពួកគេ ដែលនាំឲ្យអ្នកគ្រប់គ្រងរោងមហោស្រព Gaite Lyrique ផ្អាកប្រតិបត្តិការ កាលពីថ្ងៃទី១៧ ខែធ្នូ។

បដាដ៏ធំមួយព្យួរនៅរោងមហោស្រព Gaite Lyrique នេះ សរសេរថា «ជីវិតមនុស្ស ៤០០នាក់ កំពុងប្រឈមនឹងហានិភ័យ បុគ្គលិកការងារ ៨០នាក់ ស្ថិតក្រោមការគំរាមកំហែង»។ បាតុករបាននាំគ្នាស្រែកតវ៉ា នៅមុខរោងមហោស្រពនេះ ដើម្បីជាការបង្ហាញសាមគ្គីភាពជាមួយជនអន្តោប្រវេសន៍ ដោយជំរុញឲ្យអាជ្ញាធរមូលដ្ឋានផ្តល់លំនៅឋានស្ថិតស្ថេរដល់ពួកគេ ជាជាងបណ្ដេញពួកគេចេញ។ ក្រុមបាតុករ បាននាំគ្នាស្រែកថា «គួរឲ្យអាម៉ាស់ គួរឲ្យអាម៉ាស់ គួរឲ្យអាម៉ាស់ ដែលអាជ្ញាធរធ្វើសង្គ្រាមជាមួយអនីតិជនគ្មានទៅពឹង»។

នគរបាលបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកមួយភ្លែត នៅពេលចាប់ផ្តើមប្រតិបត្តិការ ប៉ុន្តែជារួម ការជម្លៀសបានដំណើរការដោយគ្មានឧប្បត្តិហេតុ ឬការប៉ះទង្គិចណាមួយធំដុំឡើយ។ ហើយអភិបាលក្រុងប៉ារីស លោកស្រី Anne Hidalgo បានប្រាប់វិទ្យុ France Inter នៅថ្ងៃអង្គារនេះថា ការជម្លៀសត្រូវធ្វើឡើង ហើយផ្ទះសង្គ្រោះបន្ទាន់ត្រូវបានផ្តល់ជូនដល់ជនអន្តោប្រវេសន៍ទាំងនោះ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        51
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        49
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm