ពលរដ្ឋអ៊ីស្រាអែលបង្ហាញក្តីបារម្ភចំពោះជោគវាសនាចំណាប់ថ្នូរ ក្រោយអ៊ីស្រាអែលចាប់ផ្តើមសង្រ្គាមឡើងវិញ

2025/03/19 02:21:57 am        56

ពេលដែលបទឈប់បាញ់ហ្កាហ្សាដួលរលំ ក្រោយអ៊ីស្រាអែលបើកការវាយប្រហារជាថ្មីនៅព្រឹកថ្ងៃអង្គារនេះ ពលរដ្ឋអ៊ីស្រាអែលនៅទីក្រុងតែល អាវីវ បានបង្ហាញក្តីបារម្ភរបស់ពួកគេចំពោះចំណាប់ថ្នូរសេសសល់ ៥៩នាក់ ដែលត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស់ ។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយថា លោកបានណែនាំឲ្យយោធាចាត់វិធានការឲ្យបានខ្លាំងក្លាបំផុតលើក្រុមហាម៉ាស់ នៅតំបន់ហ្កាហ្សា ដើម្បីឆ្លើយតបចំពោះការបដិសេធន៍របស់ក្រុមមួយនេះ ពុំព្រមដោះលែងចំណាប់ថ្នូរ និងការច្រានចោលសំណើបទឈប់បាញ់ ។

នៅទីក្រុងតែល អាវីវ ជាទីដែលក្រុមអ្នកគាំទ្រចំណាប់ថ្នូរ និងគ្រួសាររបស់ពួកគេ បានបោះជំរំនៅជិតទីស្នាក់ការកណ្តាលសន្តិសុខអ៊ីស្រាអែលនោះ ពួកគេបានចំណាយពេលមួយយប់នៅទីនោះ ដោយនិយាយថា ព័ត៌មានពេលព្រឹកនេះ ធ្វើឲ្យមានក្តីបារម្ភជាខ្លាំងចំពោះជោគវាសនារបស់ចំណាប់ថ្នូរ ។ 

ពួកគេមួយចំនួននិយាយថា រដ្ឋាភិបាលអ៊ីស្រាអែល បានបោះបង់ចោលចំណាប់ថ្នូរ រួចចាប់ផ្តើមសង្រ្គាមឡើងវិញ ដើម្បីអភិរក្សក្រុមចម្រុះ និងបន្តកាន់អំណាច ។

ដោយឡែក នៅក្នុងទីក្រុងហ្សេរុយសាឡឹម អ្នកស្រុកមួយចំនួន និងភ្ញៀវនៅតាមតៀមការហ្វេដងផ្លូវ និយាយថា សកម្មភាពចរចារបស់ក្រុមហាម៉ាស់ នាំឲ្យកើតមានស្ថានភាពបែបនេះ ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        84
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        128
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm