ប្រភព៖ ឥណ្ឌាស្នើឲ្យសហរដ្ឋអាមេរិកដាក់ក្រុមសាសនា Sikh ក្នុងបញ្ជីអង្គការភេរវជន

2025/03/19 02:46:18 am        54


ប្រភពមួយពីរដ្ឋាភិបាលឥណ្ឌា នៅថ្ងៃអង្គារ (ទី១៨ ខែមីនា) នេះ បានប្រាប់ថា ប្រទេសឥណ្ឌាបានស្នើឲ្យសហរដ្ឋអាមេរិកចុះបញ្ជីក្រុមបំបែកខ្លួនសាសនា Sikh ជាអង្គការភេរវករ ដោយសំណើនេះកើតមានឡើងក្នុងរយៈពេលជាង ១ឆ្នាំ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានឲ្យដឹងថា ខ្លួនបានបំផ្លាញផែនការភ្ជាប់ទំនាក់ទំនងជាមួយឥណ្ឌា ដែលចង់សម្លាប់មេដឹកនាំរបស់ក្រុមនេះ នៅក្នុងដែនដីរបស់សហរដ្ឋអាមេរិក។

គួររំលឹកថា ទីក្រុងវ៉ាស៊ីនតោនបានផ្សព្វផ្សាយជាសាធារណៈ អំពីផែនការនេះ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ហើយក្រោយមកបានចោទប្រកាន់អតីតមន្ត្រីចារកម្មឥណ្ឌា ពីបទដឹកនាំគម្រោងដាក់គោលដៅលើលោក Gurpatwant Singh Pannun ដែលជាពលរដ្ឋមានសញ្ជាតិ២ អាមេរិក-កាណាដា និងជាទីប្រឹក្សាទូទៅនៃក្រុមសកម្មជនសាសនា Sikh ដើម្បីយុត្តិធម៌ (SFJ) ជាព្រឹត្តិការណ៍ដែលសាកល្បងការរីកចម្រើននៃទំនាក់ទំនងឥណ្ឌា-សហរដ្ឋអាមេរិក។

យ៉ាងណាក្ដី ប្រទេសឥណ្ឌា ដែលបានបដិសេធមិនមានជាប់ទាក់ទងជាផ្លូវការណាមួយនឹងផែនការនេះ បានបង្កើតក្រុមមួយ ដើម្បីស៊ើបអង្កេតការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោន ហើយបានប្រាប់ឲ្យដឹងកាលពីខែមករាថា ក្រុមប្រឹក្សាបានផ្តល់អនុសាសន៍ឲ្យចាត់វិធានការផ្លូវច្បាប់លើបុគ្គលដែលមិនត្រូវបានបញ្ចេញឈ្មោះឲ្យដឹង។

ហើយប្រភពពីរដ្ឋាភិបាលឥណ្ឌាដែលបដិសេធមិនបង្ហាញអត្តសញ្ញាណ បានបង្ហើបប្រាប់ថា ការស្នើសុំរបស់ឥណ្ឌាទៅកាន់សហរដ្ឋអាមេរិក ដើម្បីឲ្យចុះបញ្ជីក្រុម SFJ ជាអង្គការភេរវករនេះ បានធ្វើឡើងក្នុងអំឡុងកិច្ចពិភាក្សា រវាងរដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក Rajnath Singh និងប្រមុខចារកម្មជាតិរបស់សហររដ្ឋអាមេរិក គឺលោកស្រី Tulsi Gabbard ដែលកំពុងធ្វើទស្សនកិច្ច នៅឥណ្ឌា។ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា ក៏បានរាយការណ៍អំពីសំណើនេះផងដែរ។

គួរបញ្ជាក់ថា ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ SFJ ធ្វើប្រជាមតិតស៊ូមតិ ដើម្បីឲ្យមានរដ្ឋដាច់ដោយឡែកមួយ សម្រាប់សាសនា Sikh ដែលហៅថា រដ្ឋ Khalistan នៅក្នុងប្រទេសឥណ្ឌាដែលភាគច្រើនកាន់សាសនាហិណ្ឌូ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        48
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        48
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm