ក្រុមហ៊ួទី របស់យេម៉ែន ប្តេជ្ញាពង្រីកគោលដៅលើអ៊ីស្រាអែល រហូតដល់សង្រ្គាមហ្កាហ្សា បញ្ចប់

2025/03/19 04:00:43 pm        294

ក្រុមប្រដាប់អាវុធហ៊ួទី របស់ប្រទេសយេម៉ែន បានប្ដេជ្ញាកាលពីថ្ងៃអង្គារ (១៨ មីនា) ថា ពួកគេនឹងពង្រីកគោលដៅវាយប្រហាររបស់ខ្លួនលើដីអ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានម៉ោង និងប៉ុន្មានថ្ងៃបន្ទាប់ លុះត្រាតែ "ការឈ្លានពាន" លើតំបន់ហ្កាហ្សា ត្រូវបញ្ឈប់។ អ្នកនាំពាក្យយោធារបស់ក្រុមដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់នេះ ក៏បានបញ្ជាក់ដែរថា ពួកគេបានកំណត់គោលដៅលើមូលដ្ឋានអាកាសក្នុងអ៊ីស្រាអែល ដោយប្រើមីស៊ីលបាលីស្ទិកមួយគ្រាប់។

ក្រុមហ៊ួទី បានបាញ់យានដ្រូន និងមីស៊ីលម្ដងហើយម្តងទៀត ឆ្ពោះទៅកាន់អ៊ីស្រាអែល នៅក្នុងអ្វីដែលខ្លួនបានពិពណ៌នាថាជាសកម្មភាពនៃសាមគ្គីភាពជាមួយប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា។

ការបាញ់មីស៊ីលនេះបានធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែល បន្តការវាយប្រហារតាមអាកាសប្រឆាំងនឹងគោលដៅនានានៅក្នុងតំបន់ហ្កាហ្សា ដែលបានសម្លាប់មនុស្សជាង ៤០០នាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន នៅក្នុងការវាយលុកដ៏បង្ហូរឈាមបំផុតមួយ ដែលបានបញ្ចប់ភាពស្ងប់ស្ងាត់ជាច្រើនសប្តាហ៍ បន្ទាប់ពីកិច្ចរចរចារដើម្បីធានាបាននូវបទឈប់បាញ់ជាអចិន្ត្រៃយ៍បានជាប់គាំង។

ការវាយប្រហារនេះក៏បានកើតឡើងស្របពេលដែលសហរដ្ឋអាមេរិក បង្កើនការវាយប្រហារលើយេម៉ែន ក្នុងបំណងបញ្ឈប់សកម្មភាពរបស់ក្រុមសកម្មប្រយុទ្ធមួយនេះ ក្នុងការបៀតបៀន និងរំខានការដឹកជញ្ជូននៅសមុទ្រក្រហម៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        279
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        278
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        270

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm