ពលរដ្ឋក្នុងប្រទេសមួយចំនួនខឹងសម្បារការវាយប្រហាររបស់អ៊ីស្រាអែល សម្លាប់មនុស្សជាង៤០០នាក់នៅហ្កាហ្សា

2025/03/19 05:09:24 pm        58

ប្រជាជនអ៊ីស្រាអែលបានប្រមូលផ្តុំគ្នាតវ៉ានៅខាងក្រៅអគាររដ្ឋាភិបាលក្នុងទីក្រុងហ្សេរុយសាឡឹម បន្ទាប់ពីយោធាបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង៤០០នាក់នៅតំបន់ហ្កាហ្សាស្ទ្រីប ជាការវាយលុកយ៉ាងធ្ងន់ធ្ងរបំផុតក្នុងតំបន់នេះ ចាប់តាំងពីបទឈប់បាញ់ដែលបានធ្វើឡើងកាលពីខែមករា។

ប្រជាពលរដ្ឋអ៊ីស្រាអែលបានស្ដីបន្ទោសលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ក្រោយលោកបញ្ជាវាយប្រហារលើតំបន់ហ្កាហ្សា ដែលលោកលើកឡើងថាក្រុមហាម៉ាស បានច្រានចោលសំណើដើម្បីទទួលបានការបន្តបទឈប់បាញ់ ខណៈក្រុមហាម៉ាស បន្ទោសអ៊ីស្រាអែលពីបំណងចង់បន្តសង្គ្រាមដោយមិនខ្វល់ពីជីវិតចំណាប់ខ្មាំងនៅសេសសល់។

ចំណែកនៅទីលានចតុរង្គ Times Square ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកវិញ ក្រុមបាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នា បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា និងបានសម្លាប់មនុស្សជាង៤០០នាក់កាលពីថ្ងៃអង្គារ១៨មីនា។ក្រុមបាតុករគាំទ្រប៉ាឡេស្ទីនក្នុងចំនួនដ៏ច្រើន បង្ហាញការខឹងសម្បាចំពោះអ៊ីស្រាអែលអំឡុងពេលបាតុកម្មដែលបានចាប់ផ្តើមរយៈពេលប៉ុន្មានម៉ោងមុនពេលបំបែកជួរ។

រីឯនៅក្នុងទីក្រុង អាម៉ង់ (Amman) ប្រទេសហ្ស៊កដានី ឯណោះវិញ ប្រជាពលរដ្ឋបានចេញតវ៉ាតាមផ្លូវនានាកាលពីថ្ងៃអង្គារ ១៨មីនា ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយតំបន់ហ្កាហ្សា ក្រោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលសម្លាប់មនុស្សដ៏រង្គាល ដោយបានរំលាយភាពស្ងប់ស្ងាត់ជិតពីរខែចាប់តាំងពីបទឈប់បាញ់បានចាប់ផ្តើម។

ជាមួយគ្នានោះ នៅទីក្រុងប៉ារីស ប្រទេសបារាំង មនុស្សរាប់រយនាក់បានតវ៉ានៅកណ្តាលទីក្រុង កាលពីថ្ងៃអង្គារ ១៨ មីនា ដោយបានថ្កោលទោសការវាយប្រហារតាមអាកាសចុងក្រោយរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា និងអំពាវនាវឱ្យមានបទឈប់បាញ់។    

ទន្ទឹមនឹងនោះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា តួនាទីរបស់អង្គការសហប្រជាជាតិ គឺដើម្បី “បញ្ចុះបញ្ចូលភាគីនានា” និងឱ្យសហគមន៍អន្តរជាតិ ជំរុញឱ្យមានបទឈប់បាញ់ បើកផ្លូវឲ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ និងការដោះលែងចំណាប់ខ្មាំងនៅតំបន់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        32
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        38
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm