កម្ពុជាផ្សព្វផ្សាយពីសក្តានុពលកាលានុវត្តភាព វិនិយោគ និងទេសចរណ៍​ដល់ធុរកិច្ច​ក្នុង​ខេត្តហ៊ឺណាន

2025/03/19 05:17:40 pm        114

កម្ពុជាចូលរួមសន្និសីទផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍នៅប្រទេសចិន ក្នុង​គោល​បំណងផ្សព្វផ្សាយអំពី សក្តានុពល និងកាលានុវត្តភាព វិនិយោគ និងទេសចរណ៍នៅកម្ពុជា ដល់​សហគមន៍ធុរកិច្ច ដែលមានមូលដ្ឋាននៅក្នុងខេត្តហ៊ឺណាន។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៥ ម្សិលមិញនេះ បានដឹកនាំ​គណៈ​ប្រតិភូ​កម្ពុជា​ចូល​រួម​សន្និសីទ រៀបចំឡើងនៅខេត្តហឺណានប្រទេសចិន ក្នុងនោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​រំលេច​អំពី​សក្តានុពលវិជ្ជមានរបស់កម្ពុជារួមមាន៖ ស្ថិរភាពនយោបាយ, ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ដែល​មាន​លំនឹងវិជ្ជមាន, កម្លាំងពលកម្មវ័យក្មេងប្រកបដោយថាមវន្ត, រាជរដ្ឋាភិបាល​គាំទ្រ​ដល់​វិស័យ​ឯកជន​, របបវិនិយោគដែលមានភាពទាក់ ទាញ និងអនុគ្រោះ, និងហេដ្ឋារចនា​សម្ព័ន្ធ​អន្ត​រ​មធ្យោបាយ​ដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពតភ្ជាប់ និងប្រទាក់ក្រឡា។

ក្នុង​សន្និសីទនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងមុតមាំថា វិនិយោគិន និងធុរជន នៅខេត្តហឺ ណាន នឹងអញ្ជើញមកសិក្សាស្វែងយល់ដោយផ្ទាល់នៅកម្ពុជា និង​បាន​ពាំនាំនូវបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់ សហគមន៍​ធុរកិច្ច​ខេត្ត​ហ៊ឺណាន ឱ្យកាន់តែទូលំទូលាយបន្ថែមមួយកម្រិតទៀតផងដែរ។

សូមជម្រាបជូនថា កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ខេត្តហ៊ឺណាន មានឯកសារ​ចំនួន​២​រួម​មាន​៖ (១) អនុស្សរណៈ នៃការយោគយល់គ្នា រវាងក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ជាមួយ​នឹង​សាលា​គុនកុងហ្វូ តេងហ្វេងយ៉ានលូ នៃសំណាក់សៅលីង និង មហាវិទ្យាល័យ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​អប់រំកាយ ក្រុងចឹងចូវ, និង (២) លិខិតសម្តែង​បំណង​បណ្តាក់​ទុន​វិនិយោគ​របស់​ក្រុម​ហ៊ុន Zhengzhou Agricultural Development Group ត្រូវបានចុះហត្ថលេខាក្រោមសក្ខីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

នៅក្នុងថ្ងៃដ៏ដែលនេះដែរ, ឯកឧត្តម ស៊ុន ចាន់ថុល បានជំនួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ ជាមួយឯកឧត្តម An Wei លេខាបក្សប្រចាំក្រុងចឹងចូវ ក្នុងគោល​បំណង​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ វិនិយោគនិង​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ ក្នុងជំនួបនេះ, ឯកឧត្តមលេខាបក្សប្រចាំក្រុងចឹងចូវ បានថ្លែងនូវសេចក្តី​ស្វាគមន៍​យ៉ាង​កក់ក្តៅដល់គណៈប្រតិភូកម្ពុជា និងបានជម្រាបគណៈប្រតិភូ អំពីវឌ្ឍន​ភាព​ថ្មីៗ​នៃ​ការ​អភិវឌ្ឍ​ក្រុង​ចឹងចូវ ដែលជាទីប្រសព្វរវាងវប្បធម៌ បុរាណ និងសហសម័យ។ ចំណែក​ទាក់​ទិន​ការ​វិនិយោគ ឯកឧត្តមបង្ហាញសុទិដ្ឋិនិយមថា ដំណើរបេសកកម្មនាពេលនេះ នឹងអាចទាក់ ទាញ​នូវ​គម្រោង​វិនិយោគជាច្រើនពីខេត្តហឺណាន ឱ្យទៅបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសមភាគី សម្រាប់​បដិសណ្ឋារ​កិច្ច​យ៉ាង​កក់ក្តៅ ដល់គណៈ ប្រតិភូកម្ពុជានាឱកាសបំពេញបេសកកម្មជំរុញ និងទាក់ទាញ​វិនិយោគ​ខេត្ត​ហ៊ឺណាន នេះបេសកកម្មក្រៅប្រទេសដំបូងគេបង្អស់ប្រចាំ ឆ្នាំ២០២៥ របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច យ៉ាង ឆាប់រហ័សរបស់ក្រុងចឹងចូវ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងឧស្សា​ហកម្ម​ដ៏​សំខាន់​ នៅតាមបណ្តោយទន្លេលឿងរបស់ខេត្ត៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        194
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        169
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm