រាជរដ្ឋាភិបាលប្តេជ្ញាយ៉ាងមោះមុតក្នុងការផ្តល់សេវាសង្គមឲ្យកាន់តែល្អប្រសើរដើម្បីឆ្លើយតបតាមតម្រូវការពលរដ្ឋ

2025/03/19 06:14:15 pm        239

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអះអាងថា រាជរដ្ឋាភិបាល​ប្តេជ្ញា​ចិត្ត​ដ៏​មោះ​មុត​បំផុត​ក្នុងការផ្តល់សេវាសង្គមជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បី​ឆ្លើយតបទៅតាមតម្រូវការ សំដៅការពារយុត្តិធម៌សង្គម ការអភិវឌ្ឍសង្គម ដោយ​ផ្អែក​លើ​សិទ្ធិ​មនុស្ស​។

តាមរយៈសារលិខិត ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី១ និងទិវាសង្គម​កិច្ច​ពិភព​លោក​លើក​ទី​១៨​ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានលើកឡើងថា ការដែល​រាជ​រដ្ឋាភិបាល​សម្រេច​យក​ទិវា​សង្គមកិច្ចពិភពលោកនេះ ឲ្យក្លាយជាទិវាជាតិ ដែលត្រូវបានប្រារព្ធ​ជា​រៀង​រាល់ឆ្នាំ​នៅថ្ងៃ​ទី១៩ ខែមីនា«គឺជាការបង្ហាញអំពីការយកចិត្តទុកដាក់ និងការប្តេជ្ញា​ចិត្ត​ដ៏​មោះ​មុត​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការចូលរួម ជាមួយនឹងពិភពលោក ដើម្បីរួមចំណែកធ្វើឲ្យសេវា​សង្គម​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ ឆ្លើយតបទៅនឹងតម្រូវការ ជាក់ស្តែងរបស់ជនរងគ្រោះ និងជនងាយរងគ្រោះ សំដៅ​ការ​ពារ​យុត្តិធម៌សង្គម ការអភិវឌ្ឍសង្គម ដោយ ផ្អែកលើសិទ្ធិមនុស្ស»។

សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា ទិវាសង្គមកិច្ចលើកទី១ និងទិវាសង្គមកិច្ចពិ ភព​លោក​លើកទី១៨ ដែលបានធ្វើ​ឡើង​ក្រោម​ប្រធាន​បទ​«ពង្រឹង​សាមគ្គី​ភាព​អន្តរ​ជំនាន់​ដើម្បី​ធានា​បាន​សុខុមាលភាពយូរអង្វែង»នេះ គឺផ្តោតសំខាន់លើការយកចិត្តទុកដាក់ និង​ការ​គោរព​កម្លាំង​សេវាស​ង្គមគ្រប់ ជំនាន់ ដើម្បីកសាងសង្គមមួយដែលមានភាពធន់ រឹងមាំ និងនិរន្តរភាព​សម្រាប់​អនាគត​ដ៏ប្រសើរ ក៏ដូចជា ការបង្ហាញអំពីតួនាទី​របស់​កម្លាំង​សេវា​សង្គម​ដែល​មាន​គុណ​តម្លៃ និងក្រមសីលធម៌ ចំណេះដឹងនិងជំនាញ ក្នុងការផ្តល់សេវាជូនជនរងគ្រោះ និង​ជន​ងាយ​រង​គ្រោះ​ប្រកប​ដោយប្រសិទ្ធភាព សក្តិសិទ្ធិភាព និងបរិយាបន្នជាដើម។

តាមរយៈសារលិខិតនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា ការដែលរាជ រដ្ឋាភិបាលប្រារព្ធទិវានេះឡើង គឺដើម្បីរួមគ្នាកសាងពិភពលោកមួយដែលផ្តល់ក្តីមេត្តា ក្តីស្រឡាញ់ ​សន្តិភាព និងសាមគ្គីភាព សំដៅពង្រឹងសុខុមាលភាពសង្គមកាន់តែល្អប្រសើរ និង​យូរ​អង្វែង​សម្រាប់​មនុស្សគ្រប់ៗរូប ខណៈក្នុងន័យនេះរាជរដ្ឋាភិបាលអាណត្តិទី៧ នីតិកាលរដ្ឋសភា បាន​និង​កំពុង​យកចិត្តទុកដាក់ និង ការការពារដាច់ខាតនូវគុណតម្លៃនៃសន្តិភាព និងសាមគ្គីភាព ដែល​ជា​មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ ការ រក្សាស្ថិរភាពសង្គម និងបន្តខិតខំ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា ដើម្បីសម្របខ្លួននិងឆ្លើយតបប្រកប ដោយបុរេសកម្មឲ្យទាន់សភាពការណ៍សង្គម សេដ្ឋ​កិច្ចសកល និងតំបន់ ជាពិសេសចាប់ឲ្យជាប់នូវកាលានុវត្តភាព ដែល​អាច​លេច​ចេញ​ក្នុង​បរិការណ៍​នៃ​ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃនិម្មាបនកម្មសង្គម និង សេដ្ឋ កិច្ចសកល។

ទាក់ទងនឹងទិវាសង្គមកិច្ចនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានណែនាំឲ្យក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និងយុវនីតិសម្បទា សការជាមួយក្រសួង ស្ថាប័ននានា រៀប​ចំ​នូវ​ទិវា​នេះ​ឲ្យ​បាន​ទូលំ​ទូលាយ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយអំពីតួនាទីភារកិច្ច គុណ​តម្លៃរបស់កម្លាំង សេវាសង្គមកិច្ច និងសមិទ្ធផលការងារផងដែរ រួមទាំង​អំពាវ​នាវ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន អាជ្ញាធរមានសមត្ថ កិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ លើក​ទឹកចិត្ត និងគាំទ្រតាមគ្រប់មធ្យោបាយ ក្នុងការចូលរួមជំរុញ និង​បង្កើន​ការ​ផ្តល់​សេវា​សង្គម​នៅ​ក្នុង​សហគមន៍ឲ្យបានកាន់តែល្អ ប្រសើរឡើងថែម ទៀតផងដែរ៕ អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        78
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        73
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        70

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm