ប្រធានសិទ្ធិមនុស្ស UN ចោទអ៊ីស្រាអែល ថាកំពុងបង្កើនប្រតិបត្តិការដាក់បញ្ចូលតំបន់ West Bank

2025/03/19 06:47:35 pm        129

ការិយាល័យរបស់ប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ (១៨ មីនា) ថា អ៊ីស្រាអែលបាននឹងកំពុងពង្រីក និងបង្រួបបង្រួមការតាំងលំនៅក្នុងតំបន់ West Bank ដែលខ្លួនកាន់កាប់ ដោយនេះជាផ្នែកមួយនៃប្រតិបត្តិការធ្វើសមាហរណកម្មយ៉ាងមានស្ថិរភាពនៃទឹកដីទាំងនេះដាក់បញ្ជូលទៅក្នុងរដ្ឋអ៊ីស្រាអែល ដោយបំពានច្បាប់អន្តរជាតិ។

របាយការណ៍ ដែលផ្អែកលើការស្រាវជ្រាវនៅចន្លោះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ និងថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៤ បាននិយាយថា មានការពង្រីក "ដ៏ធំ" នៃការតាំងទីលំនៅរបស់អ៊ីស្រាអែល នៅតំបន់កាន់កាប់ West Bank រួមទាំងនៅទីក្រុងហ្សេរុយសាឡិមខាងកើត ហើយបានដកស្រង់របាយការណ៍ដោយអង្គការមិនមែនរដ្ឋាភិបាលជាច្រើនរបស់អ៊ីស្រាអែលនៃលំនៅដ្ឋានដែលបានគ្រោងទុករាប់ម៉ឺនខ្នង នៅក្នុងការតាំងទីលំនៅថ្មី ឬមានស្រាប់។

ការរកឃើញនេះនឹងត្រូវបង្ហាញដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក្នុងខែនេះ ហើយបានកើតឡើងស្របពេលពលរដ្ឋប៉ាឡេស្ទីនកាន់តែភ័យខ្លាចថា អ៊ីស្រាអែលអាចដាក់បញ្ចូលដែនដី West Bank ទៅក្នុងទឹកដីរបស់ខ្លួន ខណៈគោលនយោបាយសហរដ្ឋអាមេរិក មានការផ្លាស់ប្តូរនៅក្រោមលោកប្រធានាធិបតី Donald Trump ហើយកន្លែងតាំងលំនៅថ្មីជាច្រើនត្រូវបានបង្កើតឡើងនៅក្នុងតំបន់ West Bank ដែលត្រូវមើលឃើញថាជាផ្នែកមួយនៃរដ្ឋប៉ាឡេស្ទីននាពេលអនាគត។

ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ អមជាមួយរបាយការណ៍នេះថា "ការផ្ទេរផ្នែកខ្លះនៃប្រជាជនស៊ីវិលរបស់អ៊ីស្រាអែល ចូលទៅក្នុងទឹកដីដែលខ្លួនកាន់កាប់ គឺស្មើនឹងឧក្រិដ្ឋកម្មសង្រ្គាម" ដោយជំរុញឱ្យសហគមន៍អន្តរជាតិចាត់វិធានការបន្ទាន់ប្រកបដោយអត្ថន័យដើម្បីទប់ស្កាត់រឿងនេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        83
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        72
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm