អតីតប្រធានាធិបតីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ លោក Joseph Kabila បានព្រមានអំពី «ភាពវឹកវរនៅគ្រប់ទីកន្លែងក្នុងប្រទេសកុងហ្គោ» និងបានស្តីបន្ទោសអ្នកបន្តតំណែងរបស់លោកសម្រាប់ជម្លោះដែលកំពុងបន្តជាមួយក្រុមឧទ្ទាម M23 ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃអង្គារ។

ការអត្ថាធិប្បាយរបស់ លោក Kabila ធ្វើឡើងខណៈប្រធានាធិបតីកុងហ្គោ បច្ចុប្បន្ន លោក Felix Tshisekedi និងប្រធានាធិបតីប្រទេសរ៉្វាន់ដា លោក Paul Kagame បានអំពាវនាវឱ្យមានបទឈប់បាញ់ បន្ទាន់ និងដោយគ្មានលក្ខខណ្ឌ នៅភាគខាងកើតប្រទេសកុងហ្គោ ក្នុងអំឡុងពេលកិច្ចពិភាក្សាដែលត្រូវបានសម្របសម្រួលដោយប្រទេសកាតា។ កិច្ចប្រជុំនេះ គឺជាកាជួបប្រជុំលើកដំបូងរបស់ពួកគេ ចាប់តាំងពីក្រុមឧទ្ទាម M23 បានបង្កើនការវាយលុក នៅក្នុងខែមករា។
វាកាន់តែអាក្រក់ចាប់តាំងពីខែមករាមក ដែលជម្លោះបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងរាប់សែននាក់ត្រូវភៀសខ្លួនចេញ។

ក្រុមបះបោរ M23 បច្ចុប្បន្ននេះគ្រប់គ្រងទឹកដីកាន់តែច្រើននៅភាគខាងកើតប្រទេសកុងហ្គោ ជាងកាលពីពេលមុនៗ ដែលបង្កើនការសង្ស័យអំពីប្រសិទ្ធភាពនៃបទឈប់បាញ់ ដែលបានស្នើឡើង។