ព្រលានយន្តហោះធំបំផុតនៅកម្ពុជានឹងទាក់ទាញភ្ញៀវអន្តរជាតិរាប់លាននាក់មកទស្សនាកម្ពុជានាថ្ងៃអនាគត

2025/03/19 09:31:23 pm        137

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បង្ហាញជំនឿជឿជាក់ថា នៅឆ្នាំ២០៣០ ខាង​មុខ​នេះ​ តាមរយៈអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងអាចទាក់ទាញភ្ញៀវអន្តរជាតិមកពីគ្រប់ទិសទី ដើម្បី​អញ្ជើញទស្សនាប្រទេសកម្ពុជា ខណៈ​ព្រលាន​យន្ត​ហោះ​ថ្មី​នេះ​សម្រេច​ការ​សាង​សង់​ប្រមាណ​ជាង ៩៥% នឹងគ្រោងដាក់ឲ្យដំណើរការនាខែកក្កដាខាងមុខ។

មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយចប់ដំណើរ​ទស្សន​កិច្ច​ដើ​ម្បី​ពិនិ​ត្យ​វឌ្ឍន​ភាព​ព្រលាន​យន្តហោះអន្តរជាតិតេជោ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ហួត ហាក់ រដ្ឋ​ម​ន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា សមិទ្ធផលដ៏អស្ចារ្យនេះ ពិត​ជា​រួម​ចំណែក​បាន​ជា​តម្លៃ​បន្ថែម​សំខាន់ណាស់សម្រាប់កេរ្តិ៍ឈ្មោះ សម្រាប់កិត្តិនាមព្រះរាជាណាចក្រកម្ពុជា ជា​តម្លៃ​បន្ថែម​សម្រាប់សេដ្ឋកិច្ចកម្ពុជា ជាតម្លៃបន្ថែមខ្ពស់សម្រាប់វិស័យទេសចរណ៍កម្ពុជា។

ឯកឧត្តម បានបន្តថា បើនិយាយដល់ភ្ញៀវទេសចរ គឺមិនអាច​កាត់​ផ្តាច់​បាន​ពី​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស​ព្រោះថា បើទេសចរជាតិរបស់យើងអាចធ្វើដំណើរបានក្នុងស្រុកតាមគ្រប់មធ្យោបាយ ដូច​ជា​ផ្លូវ​ទឹក ផ្លូវគោកជាដើម ប៉ុន្តែភ្ញៀវអន្តរជាតិដែលចូលមកប្រទេសកម្ពុជា ត្រូវការ​មក​តាម​យន្ត​ហោះ នាវាផ្លូវទឹក និងតាមផ្លូវគោក ក្នុងនោះដែលមានលក្ខណៈងាយស្រួលបំផុតគឺតាមផ្លូវអាកាស ដូច្នេះការបង្កើតគម្រោងព្រលានយន្តហោះអន្តរជាតិថ្មីនេះឡើងលំដាប់ 4F ដែល​អាច​អនុញ្ញាត​ឲ្យយន្ត​ខ្នាត​ធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 នឹងអាច​ទទួល​អ្នក​ដំណើរ​បានរហូតដល់ ១៤លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១។

សូមបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ មានទីតាំងស្ថិតនៅឃុំព្រែកស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល។ អាកាសយានដ្ឋាននេះ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេស​មិន ឯ.ក (CAIC) គឺជាក្រុមហ៊ុនចម្រុះបង្កើតឡើងរួមគ្នាដោយ ក្រុមហ៊ុន OCIC និង​រដ្ឋ​លេខា​ធិការ​ដ្ឋាន​អាកាសចរស៊ីវិលកម្ពុជាក្នុងឆ្នាំ២០១៨ ក្រោមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដើម្បី​ធ្វើកា​រ​ងារ​សាង​សង់​ព្រលាន​យន្តហោះ​​ភ្នំពេញ​ថ្មី​មួយនេះ។ ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        171
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm