រដ្ឋមន្រ្តីក្រសួងសាធារណការ អញ្ជើញបើកសិក្ខាសាលាលើកិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ​ពាក់ព័ន្ធ​ស្ដីពីការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក

2025/03/19 09:36:43 pm        213

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និង​ដឹកជញ្ជូន បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្ដពី កិច្ច​សហ​ប្រតិបត្តិ​ការ​គ្រប់​វិស័យពាក់ព័ន្ធស្ដីពីការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលរៀបចំដោយ JICA សហការ​ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោក​ជំទាវថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងមហាផ្ទៃ ក្រសួង​អប់រំយុវជន និងកីឡា តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូននៃខេត្តពាក់ព័ន្ធ និង​ក្រុម​ហ៊ុន​ឯកជន​មួយចំនួនផងដែរ។

សិក្ខាសាលានេះធ្វើឡើងដើម្បីចែករំលែកលទ្ធផលនៃគម្រោងសុវត្ថិភាពចរាចរណ៍ ដែល​អនុវត្ត​ដោយ​ក្រសួង​សាធារណការ និងដឹកជញ្ជូន និងទីភ្នាក់ងារសហប្រតិបត្តិការ​អន្តរជាតិ នៃ​ប្រទេស​ជប៉ុន​ និងដើម្បីលើក​កម្ពស់​កិ​ច្ចសហប្រតិបត្តិការ​រវា​ងអ្នក​ពាក់​ព័ន្ធ​គ្រប់​វិស័យ​ក្នុង​ការ​អប់រំ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក។

ថ្លែងនៅក្នុងឱកាសបើកសិក្ខាសាលានេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ទី​ភ្នាក់ងារ JICA និងក្រុមអ្នកជំនាញការជប៉ុន ដែលបានខិតខំប្រឹងប្រែង និងផ្តល់កិច្ច​សហការ​យ៉ាង​ល្អប្រសើរជាមួយថ្នាក់ដឹកនាំ និងក្រុមការងារជំនាញ​នៃ​គណៈ​កម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោក និងនាយកដ្ឋានសុវត្ថិភាព​ចរាចរ​ណ៍ផ្លូ​វ​គោក​នៃ​អគ្គ​នាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​គោក ក្រសួងសាធារណការ និងដឹកជញ្ជូន រហូតសម្រេចបាន​នូវ​លទ្ធផល​នៃ​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើងនូវសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើផ្លូវជាតិលេខ៥ នាពេលនេះ។ សមិទ្ធផលនៃគម្រោងនេះនឹងរួមចំណែកក្នុងការសម្រេចផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍​ផ្លូវគោកក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់និងអ្នករងរបួសឱ្យបាន ៥០% នៅ​ឆ្នាំ​២០៣០​។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ក្នុងការអនុវត្តផែនការជាតិទសវត្ស​សកម្មភាព​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តផ្តោតលើការងារជួសជុលថែទាំផ្លូវ-ស្ពាន និង បំពាក់​ផ្លាកសញ្ញាចរាចរណ៍ឱ្យបានគ្រប់គ្រាន់ រួមទាំងការ​គ្រប់​គ្រង​មធ្យោបាយ​ដឹក​ជញ្ជូន​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ដូចជា ការកសាងច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធជាបន្តបន្ទាប់។ លើសពី​នេះ​តាម​រយៈ​ការពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងមហាផ្ទៃ ក៏បាន និងកំពុងសហការបន្តអនុវត្តកម្មវិធីដកពិន្ទុបណ្ណបើកបរចំពោះអ្នកដែលបានប្រព្រឹត្តខុសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកផងដែរ។

ក្នុងឱកាសនេះដែរ លោក សានុយ កាហ៊ីរ៉ូមាសា (SANUI KAZUMASA) ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា បានថ្លែងថា កាលពីខែមីនា ឆ្នាំ២០២១ JICA និងក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើផ្លូវជាតិសំខាន់ៗក្នុងប្រទេសកម្ពុជា។ គម្រោងនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៥ ដោយផ្តោតទៅលើការពង្រឹងសមត្ថភាពស្ថាប័នពាក់ព័ន្ធសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងការអនុវត្តការយល់ដឹងពីវិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងគោលបំណងកាត់បន្ថយការស្លាប់ ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសនៅលើកំណាត់ផ្លូវជាតិលេខ៥ ដែលផ្តោតលើចំណុចសំខាន់ៗ ៣ គឺពង្រឹងច្បាប់ ការអប់រំ និង វិស្វកម្ម ។

លោកប្រធាន JICA បានបន្តដោយសង្ឃឹមថា គម្រោងនេះនឹងរួមចំណែកលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។ គម្រោងធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើផ្លូវជាតិសំខាន់ៗក្នុងប្រទេសកម្ពុជា គិតមកទល់ពេលនេះមានរយៈពេល ៣ឆ្នាំ និង ៦ខែ ដែលបានចាប់ផ្តើមអនុវត្តនៅខែមីនា ឆ្នាំ២០២១ ត្រូវបានចែកចេញជា ២ដំណាក់កាលគឺ៖ ដំណាក់កាលទី១ ចាប់ផ្តើមពីខែមីនា ដល់ខែវិច្ឆិកា ឆ្នាំ២០២១ និង ដំណាក់កាលទី២ ចាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ២០២២ ដល់ខែកក្កដា ឆ្នាំ២០២៥៕ 

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        26
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        234
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        220

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm