WHO បញ្ជាក់​ថា ខ្លួន​មិនទាន់​ដឹង​ច្បាស់​ថា តើ​វីរុស​ប​ម្លែ​ង​ខ្លួន Omicron បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ​កម្រិត​ណា​នោះ​ទេ

2021/11/29 04:57:29 pm        588

​WHO៖ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ ទី២៨ ខែ​វិច្ឆិកា​ថា ​ខ្លួន​មិនទាន់​ច្បាស់​ថា​ តើ​វីរុស ​COVID-19​ ប​ម្លែ​ង​ខ្លួន​ថ្មី​អូ​មី​ក្រុង ​(Omicron) មាន​សមត្ថភាព​ឆ្លង​ខ្លាំង​ជាង​ប៉ុណ្ណា បើ​ប្រៀបធៀប​ទៅ​នឹង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី SARS-CoV-2 ផ្សេងទៀត ឬ​ថា​តើ​វីរុស​នោះ​បណ្តាល​ឱ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ​កម្រិត​ណា​នោះ​ទេ​។

​អង្គការ​នេះ​បាន​និយាយ​ថា ទិន្នន័យ​បឋម​បង្ហាញ​ថា ​មានការ​កើន​ឡើង​អត្រា​នៃ​អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ​នៅ​អាហ្វ្រិក​ខាងត្បូង ប៉ុន្តែ​នេះ​អាច​បណ្ដាល​មក​ពី​ការ​កើន​ឡើង​នៃ​ចំនួន​មនុស្ស​ឆ្លង ជាជាង​លទ្ធផល​នៃ​ការ​ឆ្លង​ជាក់លាក់​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron​។​ ​អង្គការ​សុខភាព​ពិភពលោកបាន​ចុះបញ្ជីវីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ថា​ជាវីរុស​គួរ​ឲ្យ​បារម្ភ និង​បាន​និយាយ​ថា ខ្លួន​អាច​ប្រើ​ពេល​ច្រើនសប្ដាហ៍​ទំរាំ​ដឹង​ថា វា​មានការ​ប្រែប្រួល​សំខាន់ៗ​អ្វីខ្លះ​ក្នុង​ការ​ចម្លង ភាព​ធ្ងន់ធ្ងរ ឬ​ផល​ប៉ះពាល់​ដល់​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ការ​ធ្វើ​តេស្ត និង​ការ​ព្យាបាល​។​ ​ទោះជា​យ៉ាងណាក៏ដោយនៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ ទីភ្នាក់ងារ​នេះ​បាន​រំលឹក​ឡើងវិញ​ថា ភស្តុតាង​បឋមបង្ហាញ​ថា អាច​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​ឡើងវិញ​ពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ។

WHO បាន​និយាយ​ថា ខ្លួន​កំពុង​ធ្វើការ​ជាមួយ​ក្រុម​អ្នក​ជំនាញ​បច្ចេកទេស ដើម្បី​ស្វែងយល់​ពី​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​លើ​វិធានការ​ទប់ស្កាត់ ដែល​មាន​ស្រាប់​ប្រឆាំង​នឹង​ជំងឺ COVID-19 រួម​ទាំង​វ៉ាក់សាំង​ផង​ដែរ​។​ ​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា បច្ចុប្បន្ន​មិន​មានព័ត៌មាន​ណាមួយ​នៅឡើយ​ទេ ដែល​បង្ហាញ​ថា​រោគសញ្ញា​ដែល​ទាក់ទង​នឹង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron មាន​ភាព​ខុសប្លែក​គ្នា​ពី​វីរុស​ប​ម្លែ​ងខ្លួន​ថ្មី​ផ្សេងទៀត​។ ​គិត​ត្រឹម​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះវីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ត្រូវ​បាន​រក​ឃើញ និង​ឆ្លង​រាលដាល​ដល់​ប្រទេស និង​ដែនដី​ចំនួន ​៩ ហើយ អូស្ត្រាលី អ៊ីតាលី អាល្លឺម៉ង់ ហូ​ឡង់ អង់គ្លេស អ៊ីស្រាអែល ហុងកុង បូ​ស្វា​ណា និង​បែលហ្ស៊ិក​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1077
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        526
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm