កម្ពុជា និងទីម័រខាងកើត បង្ហាញគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យ TVET

2025/03/19 09:44:37 pm        156

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នា​រសៀល​ថ្ងៃ​ទី​១៨ មីនា ឆ្នាំ២០២៥ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម អឺមេ​ណេ​ហ្ស៉ី​​លដូ គុប៉ា ឡូប៉េស (Ermenegildo Krupa Lopes) ឯក​អគ្គ​រដ្ឋ​ទូត​នៃ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ទីម័រខាងកើតប្រចាំនៅកម្ពុជា ដើម្បីពិភាក្សា​ការងារ​មួយ​ចំនួន​ពាក់​ព័ន្ធ​វិស័យ​អប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ (TVET) ។

បើតាម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងជំនួបការងារនេះ ឯកឧត្តម ហេង សួរ បាន​បង្ហាញការស្វាគមន៍និងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និង​ទីម័រ​ខាង​កើត លើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយក្នុងន័យនេះឯកឧត្តមរដ្ឋមន្ត្រី បាន​បង្ហាញ​ការ​ស្វាគមន៍ឱ្យមានកិច្ចសហប្រតិបត្តិការក្នុងកម្រិតនៃការចុះអនុស្សរណៈយោគយល់រួមគ្នា រវាង​គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនៃប្រទេសទីម័រខាងកើត ជាមួយគ្រឹះស្ថាន​អប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈរបស់កម្ពុជា។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាកម្ពុជា និងទីម័រខាងកើត មានទំនាក់ទំនង​ការ​ទូត​ជា​មួយ​គ្នា​រយៈពេល២៣ឆ្នាំមកហើយ ដូចនេះឯកឧត្តម ជឿជាក់ថា តាមរយៈបេសកកម្ម​ការ​ទូត​របស់​ឯក​អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតប្រចាំនៅកម្ពុជា នឹងជួយ​ពង្រឹង​ទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត។

ជាការឆ្លើយតប ឯកឧត្តម Ermenegildo Krupa Lopes បានថ្លែងអំណរ​គុណ​ចំពោះ​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែលតែងជួយគាំទ្រដល់រដ្ឋាភិបាលទីម័រខាងកើត ជាពិសេសឯកឧត្តម បាន​កោត​សរសើរ​ចំពោះប្រទេសកម្ពុជាដែលមានការអភិវឌ្ឍលើគ្រប់វិស័យមានចក្ខុវិស័យច្បាស់លាស់ ប្រជាជនរស់នៅក្នុងសន្តិភាព។ ទន្ទឹមនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតទីម័រខាងកើត បានសម្តែង​ការ​គាំទ្រ​ចំពោះ​ការជំរុញឱ្យមានកិច្ចសហប្រតិបត្តិការរវាងប្រទេសទីម័រខាងកើត និងប្រទេសកម្ពុជា ក្នុង​ការ​បណ្តុះបណ្តាលធនធានមនុស្សនិងកម្លាំងពលកម្មជំនាញរវាងប្រទេសទាំងពីរ ហើយក៏នឹង​ជំរុញ​ដល់​កិច្ចសហប្រតិបត្តិការលើវិស័យការងាររួមគ្នា ផងដែរ៕ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        196
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        174
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm