ឯកឧត្ដម ទេសរដ្ឋមន្រ្តី គន់ គីម៖ ការរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ​បានជួយសម្រួលដល់ជីវភាព​រស់​នៅ​រ​បស់បងប្អូនអតីតយុទ្ធជន

2025/03/19 10:03:36 pm        356

ត្បូងឃ្មុំ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញ​ក្នុង​ពិធី​បញ្ចុះ​បឋម​សិលា​សាង​សង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ និងសំណេះ​សំណាល​ជាមួយ​អតីត​យុទ្ធជនជាច្រើនគ្រួសារ។

ក្នុងពិធីនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានពាំនាំនូវ​ការផ្តាំ​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ដែល​សម្តេច​ទាំងទ្វេរមិនភ្លេចឡើយចំពោះបងប្អូនដែលជាអតីតយុទ្ធជន។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការជួយ​សម្រួល​ដល់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ដែលធ្លាប់បានបូជាសាច់ស្រស់ ឈាម​ស្រស់​ និងលះបង់អាយុជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ នាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ និង​ប្រជាជនកម្ពុជាកាលពីអតីតកាល។

ជាមួយគ្នានេះ ឯកឧត្ដម ទេសរដ្ឋមន្រ្ដី បាន​ថ្លែង​កោត​សរសើរ​ចំពោះ​សមាគម​អតីត​យុទ្ធជន​ខេត្ត​ត្បូងឃ្មុំ ដែលបានបំពេញមុខនាទីរបស់ខ្លួនបានល្អប្រសើរនាពេលកន្លងមក ហើយថា​ទី​ស្នាក់​ការ​សមាគម​អតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ ដែលនឹងត្រូវបញ្ចប់ការសាងសង់នាពេលខាងមុខនេះ នឹង​ក្លាយជាទីតាំងដ៏មានសារៈសំខាន់បំផុតសម្រាប់ការបំពេញការងារប្រចាំថ្ងៃរបស់សមាគម ក្នុង​ការផ្តល់អត្ថប្រយោជន៍ទៅដល់បងប្អូនដែលជាអតីតយុទ្ធជនដែលមានគុណូបការៈដ៏ឧត្តុង្គឧត្តម និង​ពលីកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបាន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់​អាយុជី​វិត​ដើម្បីបុព្វហេតុជាតិ មាតុភូមិ នាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ និងប្រជា​ជន​កម្ពុជា​។

ឯកឧត្ដម ទេសរដ្ឋមន្រ្ដី ថ្លែងថា ដើម្បីឆ្លើយត​ប​ទៅនឹ​ង​គុណ​ចំណាច់​របស់​អតីត​យុទ្ធ​ជន​ដែល​មាន​ចំពោះ​ជាតិ​ និងប្រជាជន រាជរដ្ឋាភិបាលបាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ជា​ច្រើន​ក្នុង​ការ​គាំទ្រ​ដល់​សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនជាអតីតយុទ្ធជន ដូចជាការផ្តល់បណ្ណ ប.ស.ស. ដែលពួកគាត់​អាច​ទទួល​បាន​ការ​ថែទាំ​សុខ​ភាព​ដោយ​ឥត​គិត​ថ្លៃ​នៅ​តាម​បណ្តា​មន្ទីរ​ពេទ្យ​រដ្ឋ និងឯកជនមួយចំនួន ពិសេសផ្តល់ឱកាសឱ្យបងប្អូនអតីតយុទ្ធជនអាចចូលរួមក្នុងសង្គម តាមរយៈតួនាទីមួយចំនួនក្នុងមូលដ្ឋាន ហើយលើសពីនេះក៏បានផ្តល់ជាអាហារូបករណ៍ និងផ្តល់​ឱកាស​ជា​អាទិភាពដល់កូនចៅអតីតយុទ្ធជន​បាន​ចូលបំ​រើ​ការងារ​កង​ទ័ព​បន្ត​វេន​ពី​ឪពុក​ម្តាយ​ផង​ដែរ​៕

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        62
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        55
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        233

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm