គ្រូ​ជំនួយ​ជម្រើស​ជាតិ​បញ្ជាក់​មូលហេតុ​កោះហៅ​កីឡាករ ៣០​នាក់​ត្រៀម Suzuki Cup

2021/11/29 05:07:00 pm        488

​បាល់ទាត់៖ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ធ្វើ​ការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ជា​ផ្លូវការ​ហើយ ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅពោល​គឺ​ក្រោយ ១​ថ្ងៃបន្ទាប់ពី​បញ្ចប់​ការប្រកួត​ពានរង្វាន់​ស​ម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៥ (​ថ្នាក់​ជាតិ​) ឆ្នាំ​២០២១ ដើម្បី​ត្រៀម​ការប្រកួត​ពានរង្វាន់ AFF Suzuki Cup 2020 នៅ​សិង្ហ​បុរីនា​ដើម​សប្ដាហ៍​ក្រោយ។​

​ជាមួយ​ការចាប់ផ្ដើម​ប្រមូលផ្ដុំ​នេះ គ្រូ​ជំនួយ​ក្រុម​គោព្រៃ​កម្ពុជាលោក ភា សុ​ភ័​ក្ដ្រា បានបញ្ជាក់​នូវ​មូលហេតុ​មួយចំនួនជុំវិញ​ការកោះហៅ​កីឡាករ ៣០​នាក់មក​ប្រមូលផ្ដុំ ពោលគឺ​ដោយសារ​គណៈកម្មកា​រៀ​រប​ចំ​ពាន Suzuki Cup អនុញ្ញាត​ឲ្យ​ក្រុម​នីមួយៗនាំយក​កីឡាករ​បញ្ជី​ចុងក្រោយ ៣០​នាក់​ទៅ​ប្រកួតដើម្បី​បង្ការ​ការឆ្លង​នូវ​ជំងឺ​កូ​វីដ​-១៩ ងាយស្រួល​ក្នុងការ​ដោះដូរ​កីឡាករ។​ ​អាស្រ័យហេតុនេះ ក្រុមការងារ​គ្រូ ក៏បាន​គិតគូ​ដល់​គោលដៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដោយ​ការកោះហៅ​កីឡាករ​បាន​ផ្ដោតលើ​កីឡាករ ៣​ដំណាក់កាល ទី​១-​កីឡាករ​ត្រៀម​ការប្រកួត Suzuki Cup នៅ​សិង្ហ​បុរី ទី​២-​កីឡាករ​ត្រៀម​ការប្រកួត​ស៊ី​ហ្គេមឆ្នាំ​២០២២ នៅ​វៀតណាម និង​ទី​៣-​កីឡាករ​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។ តាមរយៈ​នេះលោក​បានបង្ហាញ​នូវ​សុទិដ្ឋិនិយម​ខ្ពស់ ចំពោះ​ការអនុញ្ញាត​ឲ្យ​នាំ​បញ្ជី​កីឡាករ​ចុងក្រោយ ៣០​នាក់​ចូលរួម​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​ឆ្នាំនេះ។​

​គួរ​ដឹងថា ក្រុម​ជម្រើសជាតិ​កម្ពុជាមាន​ពេល​ប្រមូលផ្ដុំ​ហ្វឹកហាត់​ក្នុងស្រុក ៦​ថ្ងៃមុន​ចេញទៅ​សិង្ហ​បុរី ដែល​គ្រោង​ចាក​ចេញពី​មាតុភូមិនាថ្ងៃទី​០២ ខែធ្នូ​ចុង​សប្ដាហ៍​នេះ ពោលគឺ​ស្មើនឹង ៤​ថ្ងៃមុន​ជំនួប​បើកឆាក​ជាមួយ​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ីនា​ថ្ងៃទី​០៦ ខែធ្នូ​ខាងមុខ។ បេស​កកម្ម​នេះ កម្ពុជា​ស្ថិតក្នុង​ពូ​ល B ជាមួយ​ម៉ាឡេស៊ី វៀតណាម ឥណ្ឌូនេស៊ី និង​ឡាវ ខណៈ​ពូ​ល B មាន​ក្រុម​ខ្លាំង​ថៃ ហ្វីលីពីន មី​យ៉ាន់​ម៉ា ទី​ម័​រ​ខាងកើត និង​ម្ចាស់ផ្ទះ​សិង្ហ​បុរី។ ចំពោះ​កាលបរិច្ឆេទ​ប្រកួតនឹងធ្វើ​ឡើង​ពី​ថ្ងៃទី​០៥ ខែធ្នូដល់​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២២ ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        135
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        146
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm