វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​កីឡា​ទោចក្រយាន​អន្តរជាតិ​កម្រិត​១ បញ្ចប់​ដោយ​ជោគជ័យ​

2021/11/29 05:14:40 pm        286

​ទោចក្រយាន៖ វគ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស​គ្រូ​បង្វឹក​កីឡា​ទោចក្រយាន​អន្តរជាតិ​កម្រិត​១ បាន​បញ្ចប់​ដោយ​ជោគជ័យ ក្រោយ​រៀបចំ​រយៈពេល ៥​ថ្ងៃកាលពី​ចុង​សប្ដាហ៍​កន្លងទៅ នៅ​ទីស្នាក់ការ​គណៈ​កម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ស្រប​ពេល​ថ្នាក់ដឹកនាំ​សហព័ន្ធបាន​ធ្វើ​ការ​វាយតម្លៃ​ខ្ពស់ចំពោះ​វគ្គ​នេះ ដែល​ជា​ឱកាស​ពង្រឹង​សមត្ថភាព​ធនធាន​គ្រូ​បង្វឹក សម្រាប់​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​កីឡា​ទោចក្រយានកម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន។​

​ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​អនុប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន បានបង្ហាញ​សុទិដ្ឋិនិយមចំពោះ​សិក្ខាកាម​ក្នុង​វគ្គ​នេះដែល​ខិតខំ​សិក្សា និង​ក្រេបជញ្ជក់​ចំណេះដឹង​ពី​គ្រូឧទ្ទេសដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ខ្លួន សម្រាប់​ពង្រឹង​ការបណ្ដុះបណ្ដាល​កីឡាករ​-​កីឡាការិនី​ឲ្យ​កាន់​តែមាន​សមត្ថភាព និង​បច្ចេកទេសដើម្បី​ត្រៀម​ការប្រកួត​នានា ពិសេស​គោលដៅ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​តែម្ដង។​ ​លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធបាន​បញ្ជាក់ថា វគ្គ​នេះ​មាន​សារៈសំខាន់​ណាស់ដើម្បី​លើកកម្ពស់គុណភាព​ចំណេះដឹង​គ្រូបង្វឹក​កម្ពុជា ជាមួយ​ការសិក្សា​របៀបរបប​ប​ច្ចេកទេស​អន្តរជាតិ តាម​និយាម​សហព័ន្ធ​កីឡា​ទោចក្រយាន​អន្តរជាតិ (UCI) ដោយ​ផ្តោត​មេរៀន​គន្លឹះ​សំខាន់ៗ​ជាច្រើន ស្របតាម​ផែនការ​កសាង​ធនធានមនុស្ស​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ របស់​សហព័ន្ធ និង​ជាការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ ដែលជា​ប្រធាន​សហព័ន្ធ។​

​លោក​បន្ដថា ទោះបី​មាន​រយៈពេល​ខ្លី តែ​សិក្ខាកាម​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​រៀនសូត្រ ដែលជា​សញ្ញាណ​វិជ្ជមាន​មួយសម្រាប់​អនាគត​វិស័យ​កីឡា​ទោចក្រយាន​កម្ពុជា ដែល​កំពុង​សម្រួច​ទិសដៅ​ឆ្ពោះទៅ​ស៊ី​ហ្គេម និង​ព្រឹត្តិការណ៍​អន្ដរជាតិ​ផ្សេងៗ ជាក់ស្ដែង​ការត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​អូឡាំពិក​យុវជន​អាស៊ីលើក​ទី​៥ ឆ្នាំ​២០២៩ ដែល​កម្ពុជាទើប​ចុះហត្ថលេខា​ទទួល​សិទ្ធ​ធ្វើ​ម្ចាស់ផ្ទះនៅ​ទីក្រុង​ឌូ​បៃ ប្រទេស​អារ៉ាប់​រួម កាលពី​ថ្មីៗ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        150
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        161
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm