រុស្ស៊ីអះអាងថា ខ្លួនបានវាយបកទៅលើការវាយប្រហាររបស់អ៊ុយក្រែន ទៅលើតំបន់ Belgorod

2025/03/19 11:05:07 pm        82

ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា អង្គភាពកងទ័ពអ៊ុយក្រែន បានប៉ុនប៉ងវាយលុកដោយថ្មើរជើង ទៅលើតំបន់ Belgorod ប៉ុន្តែត្រូវបានវាយបកវិញ ដែលជាអ្វីដែលទីក្រុងមូស្គូបានចាត់ទុកថា ជាការប៉ុនប៉ងធ្វើឲ្យខូចដល់កិច្ចចរចាបទឈប់បាញ់ ជាមួយសហរដ្ឋអាមេរិក។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងលោក វ្ល៉ាឌីមៀ ពូទីន បានធ្វើការសន្ទនាតាមទូរស័ព្ទមុននេះ ដែលក្នុងនោះមេដឹកនាំរុស្ស៊ី បានយល់ព្រមលើកិច្ចព្រមព្រៀងមានកំណត់ ដើម្បីបញ្ឈប់ការវាយប្រហារលើគោលដៅថាមពលអ៊ុយក្រែន រយៈពេល ៣០ថ្ងៃ ប៉ុន្តែពុំមានបទឈប់បាញ់ពេញលេញនោះទេ។

ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា អ៊ុយក្រែនបានប្រើប្រាស់យន្តហោះចម្បាំងដល់ទៅ ២០០គ្រឿង ក្នុងការវាយលុកនេះ និង «រថក្រោះចំនួន ៥គ្រឿង រថពាសដែកប្រយុទ្ធ ១៦ គ្រឿង និងយានយន្តសម្រាប់ កម្ទេចចំនួន ៣គ្រឿង»។

ក្រសួងបានបន្ថែមថា៖«ការវាយប្រហារសរុបចំនួន ៥លើក ត្រូវបានធ្វើឡើង ដោយសត្រូវ ក្នុងអំឡុងពេលថ្ងៃអង្គ» ។«ពុំមានការឆ្លងកាត់ព្រំដែនរដ្ឋនៃសហព័ន្ធរុស្ស៊ីទេ ត្រូវបានអនុញ្ញាតនោះទេ។

ទីក្រុងគីវ មិនបានធ្វើអត្ថាធិប្បាយភ្លាមៗ អំពីការចោទប្រកាន់របស់រុស្ស៊ីទេ។

រុស្ស៊ីបានចោទប្រកាន់កងទ័ពអ៊ុយក្រែនថា បានបើកការលុកលុយជាច្រើន ចូលទៅក្នុងទឹកដីរបស់ខ្លួន ចាប់តាំងពីបានបើកការវាយលុកពេញបន្ទុករបស់ខ្លួន លើទីក្រុងគីវ ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ រួមទាំងតំបន់ Kursk ជាទីដែលការប្រយុទ្ធគ្នា បានបន្តអស់រយៈពេលជាច្រើនខែ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        87
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        131
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm