នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បញ្ជាក់ជាថ្មីនូវការគាំទ្រឥតងាករេសម្រាប់អ៊ុយក្រែន

2025/03/19 11:29:41 pm        47

នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer បានបញ្ជាក់ជាថ្មីពីការគាំទ្រឥតងាករេរបស់ប្រទេសនេះ សម្រាប់អ៊ុយក្រែន នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី កាលពីល្ងាចថ្ងៃអង្គារ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សភាអង់គ្លេស។

សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា៖«លោកនាយករដ្ឋមន្ត្រី បាននិយាយជាមួយប្រធានាធិបតីលោក ហ្សេឡិនស្គី នាល្ងាចថ្ងៃអង្គារ។ ពួកគេបានពិភាក្សាអំពីវឌ្ឍនភាព ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើឡើង ឆ្ពោះទៅរកបទឈប់បាញ់ នៅក្នុងកិច្ចពិភាក្សា ជាមួយប្រទេសរុស្ស៊ី»។

សេចក្តីថ្លែងការណ៍ បានបន្ថែមថា៖«លោកប្រធានាធិបតី ហ្សេឡិនស្គី បានធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពនៅជួរមុខ ហើយនាយករដ្ឋមន្ត្រីបានរំលឹកឡើងវិញនូវការគាំទ្រដែលមិនផ្លាស់ប្តូររបស់ចក្រភពអង់គ្លេស» ។

នៅព្រឹកថ្ងៃអង្គារនោះដែរ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូ  ទីន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ» នៅអ៊ុយក្រែន ហើយនឹង ធ្វើការចរចាបច្ចេកទេស«ភ្លាមៗ»ស្តីពីការអនុវត្តបទឈប់បាញ់ដែនសមុទ្រ នៅសមុទ្រខ្មៅ បទឈប់បាញ់ពេញលេញ និងសន្តិភាពអចិន្ត្រៃយ៍។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន។

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        9
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm