សម្ដេចធិបតី ស្នើឱ្យរៀបចំក្រុមការងារពិសេស ដើម្បីរៀបចំផ្ដល់មេដាយ​ជូន​មន្ត្រីដែលមិនធ្លាប់​បាន​ទទួល​មេដាយ

2025/03/19 11:42:31 pm        203

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ សម្ដេច​បាន​ចេញ​សារ​ស្នើ​ឱ្យមានក្រុមការងារពិសេស ដើម្បីផ្ដល់មេដាយ​ជូន​មន្ត្រី​ដែល​មិន​ធ្លាប់​ទទួល​បាន​មេដាយ។

សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៅថ្ងៃនេះបានផ្ញើសារសំឡេងជូនពលរដ្ឋ និង​សាធារណ​ជន​ទាំង​អស់​ជ្រាបពីការរៀបចំបង្កើតក្រុមការងារពិសេស ដើម្បីពិនិត្យ និងវិនិច្ឆយ​លើកា​រ​ផ្ដល់​មេដាយ​ជូន​មន្ត្រី​រាជការស្ថិតក្នុងក្របខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យាដែលបានបំពេញការងារចាប់ពី ១០ឆ្នាំឡើងទៅ និងមិនធ្លាប់ទទួលបានមេដាយសោះ។

សម្ដេច​ធិបតីបញ្ជាក់បន្ថែមថា ការផ្ដល់ជូននេះ គឺចំពោះតែមន្ត្រីដែលសកម្ម មិនដែលមាន​បញ្ហា​ក្នុង​ការ​បំពេញការងារ និងមិនធ្លាប់ទទួលបានមេដាយសោះ។

តាមរយៈសារសំឡេងនេះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បាន​ស្នើ​ឱ្យ​ពិនិត្យ​កែ​សម្រួល​សារាចរ​ដែល​មានហើយ ដើម្បីបង្កើន​ភាគរយ​ឱ្យ​បាន​សមរម្យ​នៅ​ក្នុង​ការ​ផ្ដល់​មេដាយ​ការងារ​ជូន​មន្ត្រី​រាជ​ការ​គ្រប់​ប្រភេទ។

កន្លង​មកមន្ត្រីរាជការដែលត្រូវទទួលមេដាយការងារ គឺត្រូវឆ្លង​កាត់​ការ​ពិនិត្យ​វាយ​តម្លៃ​ពី​ប្រធាន​របស់​ខ្លួន ដែលមានតាំងពីថ្នាក់ការិយាល័យ, នាយកដ្ឋាន, អគ្គនាយកដ្ឋាន រហូតដល់​ប្រធាន​អង្គភាព​ផ្ទាល់សម្រេច។ មន្ត្រីដែលសកម្ម, មកបំពេញការងារបានទៀងទាត់ និងមានស្នាដៃល្អ តែង​ទទួលបានការវាយតម្លៃឱ្យទទួលមេដាយ។ មេដាយការងារ ដែល​មន្ត្រី​រាជការ​ត្រូវ​ទទួល​បាន​មាន​ មេដាយសំរឹទ្ធ, មេដាយប្រាក់ និងមេដាយមាស ដែលជាកម្រិតខ្ពស់បំផុត​ក្នុង​ការងារ​ជា​មន្ត្រី​រាជ​ការ​។ ការផ្ដល់មេដាយ ដែលសម្រេចដោយរាជរដ្ឋាភិបាល គឺក្នុងមួយ​ស្ថាប័ន​អនុញ្ញាត​ឱ្យ​មាន​ក្នុង​រង្វង់ ១០ភាគរយប៉ុណ្ណោះ៕ ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        154
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        106
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm