អ្នកវិភាគ៖ ដំណើររបស់ទណ្ឌិតក្បត់ជាតិ៣ជំនាន់ទៅអាមេរិក គឺជារូបភាពនយោបាយប្រជាភិថុតិ និងបោកប្រាស់អ្នកគាំទ្ររបស់ខ្លួន

2025/03/19 11:52:23 pm        170

អ្នកវិភាគស្ថានភាពនយោបាយ និងសង្គមបានលើកឡើងថា ដំណើររបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងទៅកាន់សហរដ្ឋអាមេរិក គឺជារូបភាពនយោបាយប្រជាភិថុតិ និងបោកប្រាស់អ្នកគាំទ្ររបស់ខ្លួនប៉ុណ្ណោះ ប៉ុន្ដែគាត់មិនមានលទ្ធភាពក្នុងការភ្ជាប់ទំនាក់ទំនង និងសុំជំនួយពីរដ្ឋបាលលោក ដូណាល់ ត្រាំនោះទេ។

លោកបណ្ឌិត យង់ ពៅ អ្នកវិភាគបញ្ហានយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា៖«ដំណើររបស់លោក សម រង្ស៊ី ទៅកាន់សហរដ្ឋអាមេរិកនេះ គឺគ្រាន់តែជាការបង្ហាញរូបភាពនយោបាយប្រជាភិថុតិ និងបោកប្រាស់អ្នកគាំទ្ររបស់គាត់ប៉ុណ្ណោះ ប៉ុន្ដែគាត់មិនមានលទ្ធភាពក្នុងការភ្ជាប់ទំនាក់ទំនងជាមួយមន្រ្តីការបរទេសអាមេរិក ឬក៏សុំជំនួយពីរដ្ឋបាលលោក ដូណាល់ ត្រាំនោះទេ»។

លោកបណ្ឌិតបន្តថា៖«រដ្ឋាភិបាលអាមេរិក និងរាជរដ្ឋាភិបាលកម្ពុជា គឺមានទំនាក់ទំនងផ្លូវការជាមួយគ្នា ប៉ុន្ដែគេមិនអាចមានទំនាក់ទំនងភាគីផ្សេងពីទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលនោះទេ។ ដូច្នេះរូបភាពរបស់លោក សម រង្ស៊ី នៅអាមេរិកនេះ គឺជាការបោកប្រាស់ និងគ្មានផលចំនេញអ្វីពីអាមេរិកដែរ»។

ជាការកត់សម្គាល់របស់លោកបណ្ឌិត យង់ ពៅ គឺលោក សម រង្ស៊ី តែងតែប្រើប្រាស់រូបភាពទៅជួបអ្នកមុខអ្នកការរបស់សហរដ្ឋអាមេរិក និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់អ៊ឺរ៉ុបមួយចំនួនទៀត ដើម្បីទទួលឱកាសថតរូបប៉ុណ្ណោះ។ ចំណែករូបថតដែលឈរក្បែរវិមានរដ្ឋាភិបាលអាមេរិក គឺគ្រាន់តែល្បិចកលបោកអ្នកជឿតាមគាត់មួយចំនួនតូចប៉ុណ្ណោះ។

ជុំវិញដំណើរទៅសហរដ្ឋអាមេរិកនេះទៀតសោធ គឺសម រង្ស៊ី គ្រាន់តែចង់បង្ហាញទំនុកចិត្តដល់អ្នកដែលហែរហមគាត់សព្វថ្ងៃនេះ ប៉ុន្ដែមិនមានផលប្រយោជន៍អ្វីដែលអាចជួយជីវិតនយោបាយរបស់អតីតគណបក្សប្រឆាំងនោះបានទេ។ កន្លងមក សម រង្ស៊ី ធ្លាប់បានរិះគន់លោក ដូណាល់ ត្រាំ ដោយឥតសំចៃមាត់ ព្រមទាំងចាត់ទុកប្រធានាធិបតីអាមេរិកជាជនផ្ដាច់ការ និងជាអ្នកនយោបាយបោកប្រាស់ផងដែរ។

ចំណែកលោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្ដ្រនយោបាយ និងសន្ដិសុខបានថ្លែងថា៖«សម រង្ស៊ី ជាអ្នកនយោបាយទាល់ច្រក និងគ្មានទីពឹងអ្វីទៀតនោះ។ បើទោះបីជាកន្លងមក គាត់ធ្លាប់និយាយរិះគន់ធ្ងន់ៗទៅលើលោកប្រធានាធិបតី ដូណាល់ ត្រាំក៏ដោយ ក៏គាត់នៅតែហ៊ានធ្វើមុខក្រាស់ទៅសុំភ្ជាប់ទំនាក់ទំនង ឬសុំជំនួយពីអាមេរិកដែរ»។

លោកបន្តថា រូបភាពសម រង្ស៊ីនៅសហរដ្ឋអាមេរិក គ្រាន់តែបោកបញ្ឆោតអ្នកគាំទ្ររបស់គាត់មួយក្ដាប់តូចប៉ុណ្ណោះ ខណៈរូបភាពនេះធ្លាប់បានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាព ដើម្បីបោកពលរដ្ឋឱ្យបន្តគាំទ្រនយោបាយគាត់។ ទោះបីជាយ៉ាងណា ពលរដ្ឋបានដឹងច្បាស់ពីល្បិចកល ហើយឈប់ជឿទៅលើរូបភាពពីរបីសន្លឹកថតឈរក្បែរវិមានរដ្ឋាភិបាលអាមេរិកនោះដែរ។

លោក ថុង ម៉េងដាវីត បានអំពាវនាំវឱ្យពលរដ្ឋកុំយកចិត្តទុកដាក់ចំពោះរូបភាពបោកបញ្ឆោតនេះ និងកុំមានការយល់ច្រឡំទៅលើរូបភាពរបស់លោក សម រង្ស៊ី នៅសហរដ្ឋអាមេរិកដែលគិតថាអាមេរិកជួយគាំទ្រនោះ ព្រោះរដ្ឋបាលលោក ដូណាល់ ត្រាំ មិនបានជួយគាំទ្រអ្វីដល់ក្រុមលោក សម រង្ស៊ីទេ។

កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានថ្លែងចំអកឱ្យលោក សម រង្ស៊ី ដែលបានធ្វើទស្សនកិច្ចនៅអាមេរិកថា ចេះតែធ្វើទៅរួចដោយគ្មានការអៀនខ្មាស់ ព្រោះអតីតមេដឹកនាំបក្សប្រឆាំងរូបនេះធ្លាប់រិះគន់មិនសំចៃមាត់ចំពោះលោក ដូណាល់ ត្រាំ កាលនៅជាបេក្ខជនប្រធានាធិបតីអាមេរិក។

គួររំឭកថា តាមរយៈវីដេអូនៃបទសម្ភាសរបស់លោក សម រង្ស៊ី ជាមួយនឹង The Cambodia Daily កាលពីថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០២៤ ដែលអ្នកនយោបាយចាស់វស្សារូបនេះបានរិះគន់ទៅលើបុគ្គលិកលក្ខណៈរបស់លោក Donald Trump ដែលពេលនោះជាបេក្ខជនប្រធានាធិបតី សហរដ្ឋអាមេរិក ដោយចាត់ទុកលោក Donald Trump ជាមនុស្សនិយាយមិនពិត និងចូលចិត្តធ្វើនយោបាយប្រជាភិថុតិជាដើម៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        200
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        100
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        217

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm