ពិភពលោក​ប្រញាប់ប្រញាល់​ហាមប្រាម​ការ​ហោះហើរ​ចេញពី​អាហ្វ្រិក​ខាងត្បូង ខណៈ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ឆ្លង​ខ្លាំង

2021/11/29 05:28:53 pm        333

​ពិភពលោក៖ គោលដៅ​ទេសចរណ៍​សំខាន់ៗ​រួមមាន​សហភាព​អឺរ៉ុប ជប៉ុន អូស្ត្រាលី សហរដ្ឋអាមេរិក និង​កាណាដាបាន​ប្រញាប់ប្រញាល់​បិទ​ជើង​ហោះហើរ​ពី​បណ្ដា​ប្រទេស​នៅ​អាហ្វ្រិក​ បន្ទាប់ពី​ការ​រក​ឃើញ​វីរុស​ប​ម្លែ​ង​ខ្លួន Omicron ដោយ​អនុវត្តន៍​វិធានការ​ឆ្លើយតប​គ្រាអាសន្ន​កាលពី​កន្លងទៅ ដែល​បង្ក​ឱ្យ​មាន​ការ​បង្កក​ជា​សកល​សម្រាប់​ការ​ធ្វើ​ដំណើរ​។​

​ល្បឿន​ដែល​ការ​រឹត​បន្តឹង​ថ្មី​ត្រូវ​បាន​អនុវត្តន៍ ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះបន្ទាប់ពី​ក្រុម​អាជ្ញាធរ​សុខាភិបាល​អាហ្វ្រិក​ខាងត្បូង ​បាន​ប្រកាស​ពី​ការ​រក​ឃើញ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ មានន័យថា​អ្នកដំណើរ​បាន​ឃើញ​ខ្លួនឯង​ជាប់​គាំង​ដោយ​គ្មាន​ការព្រមាន​។ ខណៈ​ដែល​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​នៅ​អាហ្វ្រិក​ខាងត្បូង​ គឺជា​មនុស្ស​ដំបូង​គេ​ដែល​កំណត់​អត្តសញ្ញាណ​ប្រភេទ​ថ្មី​នេះ គេ​មិន​ច្បាស់​តើ​ថា​វីរុស​នោះ​ផ្ទុះឡើង​នៅ​ទីនោះ ឬ​ត្រូវ​បាន​នាំចូល​មកពី​ប្រទេស​ផ្សេង​នោះ​ទេ​។​ ​ទោះបីជា​មានការ​ហាមឃាត់​ក៏ដោយ វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះត្រូវ​បាន​រក​ឃើញ​រួច​ទៅ​ហើយនៅ​ក្នុង​ប្រទេស​ជាច្រើន​។ ​ករណី​ឆ្លង​ភាគច្រើន​ដែល​បាន​រក​ឃើញ​ គឺ​នៅ​លើ​អ្នកដំណើរ​ដែល​ត្រឡប់​មកពី​តំបន់​នោះ​។​ ​អ្នកដំណើរ​យ៉ាង​ហោចណាស់ ១៣​នាក់​មកពី​អាហ្វ្រិក​ខាងត្បូង​បាន​ធ្វើ​តេស្ត​វិជ្ជមាន​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ បន្ទាប់ពី​ចុះចត​នៅ​អាកាសយានដ្ឋាន Schiphol ក្នុង​ទីក្រុង Amsterdam ប្រទេស​ហូ​ឡង់កាលពី​ថ្ងៃ​សុក្រ​។ ការ​រក​ឃើញ​បាន​កើតឡើង​ បន្ទាប់ពី​ប្រទេស​ហូ​ឡង់​បាន​អនុវត្តន៍​ការ​រឹតត្បិត​លើ​ការ​ធ្វើ​ដំណើរ​ថ្មី​ ស្រប​ពេល​មានការ​ព្រួយបារម្ភ​អំពី​ការប្រែប្រួល​ដ៏​ខ្លាំងក្លា​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ​។​

​ករណី​ឆ្លង​ចំនួន​ពីរ​ដែល​បាន​រក​ឃើញ​នៅ​ក្នុង​ចក្រភព​អង់គ្លេស ​ត្រូវ​បាន​ទាក់ទង​ទៅ​នឹង​ការ​ធ្វើ​ដំណើរ​ទៅកាន់​អាហ្វ្រិក​ភាគ​ខាង​ត្បូង​។ ការ​ឆ្លង ​១​ករណីនៃវីរុសប​ម្លែ​ង​ខ្លួន​ថ្មី Omicron ត្រូវ​បាន​រក​ឃើញ​នៅ​លើ​អ្នកដំណើរ​ដែល​បាន​មកពី​ទីក្រុង​ណៃ​រ៉ូ​ប៊ី ទៅកាន់​សាធារណរដ្ឋ​ឆេ​ក។​ ក្រសួងសុខាភិបាល​នៃ​រដ្ឋ New South Wales បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ចំនួន​ ២ ត្រូវ​បាន​រកឃើញ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ លើ​អ្នកដំណើរ​មកពី​តំបន់​អាហ្វ្រិក​ភាគ​ខាង​ត្បូង​ដែល​បាន​មក​ដល់​ទី​ក្រុង​ស៊ីដនី​។ ខណៈ​ដែល​ប្រទេស​អាល្លឺម៉ង់​បញ្ជាក់​ពី​ករណី​ឆ្លង​វីរុស​នេះ​ចំនួន​ ២នាក់ ហើយ​អ៊ីតាលី​បញ្ជាក់​ថា​មាន​ករណី​ឆ្លង​វីរុស Omicron នេះ​មួយ​ករណីក្នុង​ការ​ធ្វើដំណើរចូល​មកពី​ប្រទេស​ម៉ូ​ហ្សំ​ប៊ិក៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        161
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        201
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm