រដ្ឋមន្ត្រីឧស្សាហកម្មកូរ៉េខាងត្បូង នឹងទស្សនកិច្ច នៅអាមេរិក ដើម្បីពិភាក្សាអំពីពន្ធ និងឋានៈជាប្រទេសរសើប

2025/03/20 01:31:38 am        79

ក្រសួងឧស្សាហកម្ម នៅថ្ងៃពុធ (ទី១៩ ខែមីនា) បានប្រាប់ឲ្យដឹងថា រដ្ឋមន្ត្រីឧស្សាហកម្មរបស់ប្រទេសកូរ៉េខាងត្បូង នឹងធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក អំពីការព្រួយបារម្ភរបស់ប្រទេសនេះ ពាក់ព័ន្ធនឹងការដាក់ចូល ក្នុងបញ្ជីតាមដានរបស់អាមេរិក និងដើម្បីជំរុញឲ្យមានប្រព្រឹត្តដោយស្មើភាព លើពន្ធគយ។

គួរបញ្ជាក់ថា ការដាក់ឈ្មោះរបស់ក្រសួងថាមពលសហរដ្ឋអាមេរិក ដែលថា កូរ៉េខាងត្បូងជា «ប្រទេសរសើប» បានបង្កឲ្យមានភាពចម្រូងចម្រាស នៅក្នុងទីក្រុងសេអ៊ូល ដោយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកមួយនេះ ត្រូវបានដាក់ក្នុងចំណាត់ថ្នាក់ទាបបំផុតនៃបញ្ជីតាមដានដែលរួមមានទាំងប្រទេសចិន អ៊ីរ៉ង់ និងកូរ៉េខាងជើង ក្នុងចំណោមប្រទេសដទៃទៀត។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីឧស្សាហកម្ម លោក Ahn Duk-geun នឹង «ស្វែងរកវិធានការនានា ដើម្បីដោះស្រាយបញ្ហាកំណត់ជាប្រទេសរសើបនេះ» យ៉ាងឆាប់រហ័ស។

ដំណើរទស្សនកិច្ចរបស់លោក Ahn គឺជាឱកាសដ៏សំខាន់មួយ។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេស លោក Cho Ta-yul ដែលបានប្រាប់សមាជិកសភានៅថ្ងៃពុធនេះ នៅពេលត្រូវបានចោទសួរអំពីថា តើលោកគិតថា ទីក្រុងវ៉ាស៊ីនតោនអាចត្រូវបានបញ្ចុះបញ្ចូលឲ្យដកកូរ៉េខាងត្បូងចេញពីបញ្ជីតាមដានដែរ ឬទេ។

លោក Joseph Yun ឯកអគ្គរដ្ឋទូតស្តីទីរបស់សហរដ្ឋអាមេរិកប្រចាំទីក្រុងសេអ៊ូល បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េខាងត្បូងត្រូវបានបញ្ចូលទៅក្នុងបញ្ជីនេះ ដោយសារតែអ្នកទៅមើលបន្ទប់ពិសោធន៍របស់ក្រសួងថាមពលបានដោះស្រាយព័ត៌មានរសើបមិនត្រឹមត្រូវ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        62
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        92
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm