អៀរឡង់ផ្តល់មូលនិធិ ៨០ម៉ឺនអឺរ៉ូ ដល់អង្គការអុកស្វាម ដើម្បីលើកកម្ពស់ការឆ្លើយតបការប្រែប្រួលអាកាសធាតុ

2025/03/20 01:34:38 am        216

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមីនានេះ ស្ថិតនៅឃុំវត្តតាមិម ខេត្តបាត់ដំបង ឯកឧត្តម Noel Grealish TD រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអារហារ និងដែនសមុទ្រ នៃប្រទេសអៀរឡង់ បានប្រកាសផ្តល់មូលនិធិចំនួន ៨០ម៉ឺនអឺរ៉ូ សម្រាប់កម្មវិធីអាកាសធាតុក្នុងឆ្នាំ២០២៥ ដែលដឹកនាំអនុវត្តដោយអង្គការអុកស្វាមប្រចាំនៅកម្ពុជា។ កម្មវិធីនេះ នឹងជួយដល់សហគមន៍ជនបទនៅភាគខាងជើងនៃប្រទេសកម្ពុជា ជាមួយនឹងកសិកម្មវៃឆ្លាតថាមពលកកើតឡើងវិញ ភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍជនបទ។ ក្រុមការងារនៃកម្មវិធីនេះនឹងធ្វើការយ៉ាងជិតស្និតជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមរៀបចំ និងពង្រឹងគោលនយោបាយអាកាសធាតុផងដែរ។

ឯកឧត្តម Grealish ដែលកំពុងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាក្នុងសប្តាហ៍នេះ ដើម្បីប្រារព្ធទិវា St. Patrick’s Day បានប្រកាសអំពីការផ្តល់មូលនិធិដោយរដ្ឋាភិបាលប្រទេសអៀរឡង់នូវគម្រោង ស្ថានីយបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ នៅឃុំវត្តតាមិម ដើម្បីលើកកម្ពស់ផលិតភាពកសិកម្ម និងភាពធន់ នឹងអាកាសធាតុសម្រាប់កសិករជនបទក្នុងប្រទេសកម្ពុជា។

ក្រៅពីការដំឡើងស្ថានីយបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ គម្រោងក៏បានផ្តល់ការបណ្តុះបណ្តាលដល់កសិករ ស្តីពីការគ្រប់គ្រង និងការប្រើប្រាស់ទឹកប្រកបដោយនិរន្តរភាពផងដែរ។ តាមរយៈការផ្តល់មូលនិធិដោយ ស្ថានទូតអៀរឡង់ប្រចាំនៅទីក្រុងហាណូយ ប្រទេសអៀរឡង់បានចូលរួមចំណែកថវិកាចំនួន ៨៤,០០០អឺរ៉ូ ដល់ការសាងសង់ស្ថានីយបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យនេះដើម្បីធានាថាសហគមន៍មានទឹកប្រើប្រាស់ គ្រប់គ្រាន់ក្នុងរយៈពេលពេញមួយឆ្នាំ។ គ្រួសារជាង២២០ នឹងទទួលបានអត្ថប្រយោជន៍តាមរយៈ ស្ថានីយបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យនេះ ដែលស្រោចស្រពលើផ្ទៃដី ២៣៤ហិកតា។ ពិធីបើកដំណើរការស្ថានីយនេះ រួមមានការបង្ហាញពីស្ថានីយបូមទឹកដែលបំពាក់ដោយថាមពលពន្លឺព្រះអាទិត្យ និងការចែករំលែកបទពិសោធន៍ពីកសិករ ។ 

នៅក្នុងពិធីដាក់ឱ្យដំណើរការ ឯកឧត្តម Grealish បានមានប្រសាសន៍ថា វិស័យកសិ-ម្ហូបអាហារ គឺជាផ្នែកមួយ ដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ ប្រទេសអៀរឡង់ ដែលមានកសិដ្ឋានលក្ខណៈគ្រួសារចំនួន ១៣៥,០០០ ដែលផលិតអាហារដែលមានគុណភាពខ្ពស់។ ប្រទេសអៀរឡង់បានផ្តល់អាទិភាពដល់ការប្រើប្រាស់បច្ចេកវិទ្យា និងការច្នៃប្រឌិត ដើម្បីបន្ថែមគុណតម្លៃ បង្កើតភាពប្រកួតប្រជែង និងដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗដូចជានិរន្តរភាពបរិស្ថាន។ ដូចគ្នានេះដែរ នៅប្រទេសកម្ពុជា កសិករខ្នាតតូច គឺជាឆ្អឹងខ្នងនៃវិស័យកសិកម្ម ហើយជាចំណុចស្នូល សម្រាប់អនាគតនៃវិស័យកសិកម្មផងដែរ ។ គម្រោងសូឡានេះ ជាឧទាហរណ៍ដ៏ល្អនៃការវិនិយោគលើបច្ចេកវិទ្យា ប៉ុន្តែវាក៏ជា ការវិនិយោគសម្រាប់កសិករកម្ពុជា និងក្នុងវិស័យកសិកម្មប្រកបដោយនិរន្តរភាពផងដែរ។ បទពិសោធន៍ រួមគ្នារបស់ប្រទេសអៀរឡង់ និងប្រទេសកម្ពុជា ក្នុងវិស័យកសិកម្ម បង្ហាញពីឱកាសដ៏មានតម្លៃសម្រាប់ កិច្ចសហប្រតិបត្តិការ។ ជាផ្នែកមួយនៃការចូលរួម កាន់តែខ្លាំងឡើងរបស់ប្រទេសអៀរឡង់នៅក្នុងប្រទេសកម្ពុជា យើងមានសេចក្តីសោមនស្សរីករាយដែល បានបង្កើនមូលនិធិសម្រាប់កម្មវិធីដូចជាកម្មវិធីដែលយើងបានបើក ដំណើរការថ្ងៃនេះ និងស្វែងរកឱកាសថ្មីៗ ដើម្បីធ្វើការរួមគ្នាក្នុងការអភិវឌ្ឍតំបន់ជនបទ ប្រកបដោយចីរភាព និងការដោះស្រាយការប្រែប្រួលអាកាសធាតុ។ 

ឯកឧត្តម ផេង សិទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ក្នុងកម្មវិធីនេះ បានថ្លែងអំណរគុណចំពោះប្រទេសអៀរឡង់សម្រាប់ការគាំទ្រគម្រោងនេះ។ ឯកឧត្តម មានប្រសាសន៍ថា ខេត្តបាត់ដំបង ជាខេត្តមួយដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជា ជង្រុកស្រូវរបស់ប្រទេសកម្ពុជា ហើយការទទួលបាននូវប្រព័ន្ធធារាសាស្ត្រដែលអាចទុកចិត្តបាន គឺមានសារៈសំខាន់ណាស់សម្រាប់ប្រជាកសិករ។ គម្រោងស្ថានីយបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យនេះ មិនត្រឹមតែជួយបង្កើនផលិតភាពកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់កិច្ចខិតខំ ប្រឹងប្រែងរបស់រដ្ឋាភិបាលខេត្តបាត់ដំបង ក្នុងការទទួលយកនូវការអនុវត្តប្រកបដោយនិរន្តរភាព និងបៃតងជាងមុន។ យើងសូមកោតសរសើរយ៉ាងខ្លាំង ចំពោះភាពជាដៃគូរវាងប្រទេសអៀរឡង់ អង្គការអុកស្វាម អង្គការដៃគូ និងសហគមន៍មូលដ្ឋានរបស់យើង ក្នុងការធ្វើឱ្យគំនិតផ្តួចផ្តើមនេះក្លាយជាការពិត។

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម មានប្រសាសន៍ថា តាមរយៈកម្មវិធីនេះ អង្គការកំពុងធ្វើការដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់ក្រីក្របំផុតមួយចំនួនក្នុងប្រទេសកម្ពុជា។ កិច្ចសហការជាមួយប្រទេសអៀរឡង់ ជាមួយរដ្ឋាភិបាលក្នុងតំបន់ជាមួយដៃគូរបស់យើង និងជាមួយសហគមន៍នៅ ក្នុងខេត្តបាត់ដំបងនេះ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើការរួមគ្នាលើ សកម្មភាពអាកាសធាតុ និងការផ្តល់នូវការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។ គម្រោងដែល ឯកឧត្តមរដ្ឋមន្ត្រីបានបើកដំណើរការនៅថ្ងៃនេះ បង្ហាញអំពីសារៈសំខាន់នៃការដោះស្រាយបញ្ហាប្រឈម ផ្នែកអាកាសធាតុ និងភាពក្រីក្រជាមួយគ្នា ហើយយើងដឹងថា វានឹងជួយលើកកម្ពស់ជីវភាពដល់គ្រួសារ ជាច្រើនក្នុងតំបន់នេះ” ។

លោក អ៊ិម ស្វាង ប្រធានសហគមន៍ប្រើប្រាស់ទឹកឃុំវត្តតាមិម បានថ្លែងអំណរគុណដល់ប្រទេសអៀរឡង់ និងអង្គការអុកស្វាមសម្រាប់គម្រោងនេះ “ទឹកគឺជាធនធានដ៏សំខាន់សម្រាប់វិស័យកសិកម្មក្នុងសហគមន៍របស់យើង។ គម្រោងនេះធានាថា កសិករមានលទ្ធភាពទទួលបានទឹកគ្រប់គ្រាន់ ប្រកបដោយនិរន្តរភាព និងតម្លៃសមរម្យពេញមួយឆ្នាំ។ ជាមួយនឹងប្រព័ន្ធធារាសាស្រ្តដែលដើរដោយថាមពលពន្លឺព្រះអាទិត្យ សហគមន៍អាចពង្រីកការដាំដុះ បង្កើនទិន្នផលដំណាំ បង្កើនប្រាក់ចំណូល និងមានអនាគតល្អសម្រាប់កសិកររបស់យើង”។

ការធ្វើដំណើររបស់ ឯកឧត្តមរដ្ឋមន្ត្រី Grealish ក៏រួមបញ្ចូលផងដែរនូវកិច្ចប្រជុំជាមួយសមភាគីរបស់ឯកឧត្តម នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាមួយអ្នកសិក្សានៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដើម្បីពិភាក្សាអំពីសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសអៀរឡង់ និងប្រទេសកម្ពុជាក្នុងវិស័យកសិកម្ម៕


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        156
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        137
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm