ប្រធានាធិបតីហុងគ្រីចុះហត្ថលេខាលើច្បាប់ហាមឃាត់ការដង្ហែក្បួនអ្នកស្រលាញ់ភេទដូចគ្នា ទោះមានការតវ៉ា

2025/03/20 01:37:51 am        96

ប្រធានាធិបតីហុងគ្រី បានចុះហត្ថលេខាលើច្បាប់ស្នើឡើងដោយគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី Viktor Orban ដែលនឹងហាមឃាត់សហគមន៍ LGBTQ+ (អ្នកស្រឡាញ់ភេទដូចគ្នា) មិនឲ្យដើរដង្ហែក្បួនប្រចាំឆ្នាំ Pride របស់ពួកគេ ដោយផ្គើននឹងការរិះគន់ពីអង្គការសិទ្ធិមនុស្ស ដែលថា ការសម្រេចនេះរឹតត្បិតសេរីភាពការជួបជុំគ្នា។

ក្រុមអ្នកតវ៉ា បាននាំគ្នាបិទស្ពានមួយ នៅកណ្តាលទីក្រុង Budapest កាលពីល្ងាចថ្ងៃអង្គារ (ទី១៨ ខែមីនា) បន្ទាប់ពីសភាបានអនុម័តវិធានការនេះ ដោយបានពន្លឿននូវច្បាប់ដែលត្រូវបានស្នើឡើងដោយគណបក្សស្តាំនិយមជ្រុលរបស់លោក Orban គឺបក្ស Fidesz កាលពីថ្ងៃចន្ទ។

លោកប្រធានាធិបតី Tamas Sulyok អតីតប្រធានតុលាការធម្មនុញ្ញដែលត្រូវបានជ្រើសរើសឲ្យកាន់តំណែងមិនសូវមានឥទ្ធិពល កាលពីឆ្នាំមុន ដោយសភាមានសំឡេងភាគច្រើនរបស់បក្ស Fidesz បានចុះហត្ថលេខាលើច្បាប់នេះ។ ការិយាល័យរបស់លោកមិនបានឆ្លើយតបនោះឡើយ ចំពោះសំណួររបស់សារព័ត៌មាន Reuters នៅថ្ងៃពុធនេះ។

ការចេញច្បាប់ហាមប្រាមការហែរក្បួន Pride នេះ ធ្វើឡើងដោយសារហេតុផលថា ការដើរដង្ហែនោះអាចត្រូវបានចាត់ទុកថា បង្កគ្រោះថ្នាក់ដល់កុមារ។ ច្បាប់នេះក៏កំណត់ផងដែរថា នគរបាលអាចប្រើប្រាស់កាមេរ៉ាសម្គាល់មុខ ដើម្បីកំណត់អត្តសញ្ញាណអ្នកដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ និងដាក់ពិន័យអ្នកចូលរួម។

លោក Orban ដែលកំពុងដោះស្រាយបញ្ហាសេដ្ឋកិច្ច និងការប្រជែងមិនធ្លាប់មានពីគណបក្សប្រឆាំងថ្មី នៅមុនការបោះឆ្នោតឆ្នាំ២០២៦ បានរិះគន់សហគមន៍ LGBT ជាយូរមកហើយ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        80
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        69
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm