អាមេរិក៖ ក្រុមហាម៉ាស់ជាអ្នកទទួលខុសត្រូវតែម្នាក់ឯងគត់សម្រាប់ការចាប់ផ្តើមអរិភាពឡើងវិញនៅហ្កាហ្សា

2025/03/20 01:49:04 am        74

ឯកអគ្គរដ្ឋទូតស្តីទីសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ(UN)អ្នកស្រី Dorothy Shea និយាយថា ទំនួលខុសត្រូវសម្រាប់ការចាប់ផ្តើមអរិភាពឡើងវិញនៅតំបន់ហ្កាហ្សា ធ្លាក់លើក្រុមហាម៉ាស់តែម្នាក់ឯងគត់ ហើយសហរដ្ឋអាមេរិកគាំទ្រអ៊ីស្រាអែល នៅក្នុងជំហានបន្ទាប់របស់ពួកគេ ។

អ្នកស្រី Shea បានធ្វើសេចក្តីថ្លែងការណ៍បែបនេះ ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ UN ក្រោយក្រុមអាជ្ញាធរសុខភាពប៉ាឡេស្ទីន និយាយថា ការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សជាង ៤០០នាក់ ។

អ្នកស្រីនិយាយថា ការស្តីបន្ទោសសម្រាប់ការចាប់ផ្តើមឡើងវិញអរិភាព គឺក្រុមហាម៉ាស់មួយគត់ ដោយសារក្រុមមួយនេះ បដិសេធន៍រាល់សំណើ និងឱសានវាទ ដើម្បីបន្តបទឈប់បាញ់ និងអនុញ្ញាតពេលវេលាសម្រាប់ការចរចាលើគម្រោងបទឈប់បាញ់អចិន្រ្តៃយ៍ ។

អ្នកស្រី Shea បន្តថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហាម៉ាស់ត្រូវតែដោះលែងចំណាប់ថ្នូរដែលពួកគេឃុំខ្លួនជាបន្ទាន់ ឬបើពុំដូច្នោះទេ ពួកគេនឹងសងការខូចខាត ។

អ្នកស្រីបានធ្វើការច្រានចោលចំពោះការចោទប្រកាន់ថា កងកម្លាំងការពារអ៊ីស្រាអែល(IDF) បានបើកការវាយប្រហាររើសអើងជាតិសាសន៍ ។

អ្នកស្រី Shea និយាយថា IDF បើកការវាយប្រហារលើទីតាំងរបស់ក្រុមហាម៉ាស់ ។ គេដឹងច្បាស់ថា ក្រុមហាម៉ាស់នៅតែបន្តប្រើប្រាស់រចនាសម្ព័ន្ធស៊ីវិល ជាទីតាំងវាយប្រហាររបស់ពួកគេ ហើយសហរដ្ឋអាមេរិកសូមធ្វើការថ្កោលទោសចំពោះសកម្មភាពបែបនេះ ដូចគ្នានឹងប្រទេសផ្សេងទៀតដែរ ។

ខណៈពេលនោះដែរ ឯកអគ្គរដ្ឋទូតរងរុស្ស៊ីប្រចាំនៅ UN លោក Dmitry Polyanskiy បានផ្តោតសំខាន់លើស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា ដោយលោកបានបង្ហាញក្តីរន្ធត់ជាខ្លាំងចំពោះការកើនឡើងអំពើហិង្សា និងចំនួនមនុស្សស្លាប់ដ៏ច្រើនរបស់ជនស៊ីវិល ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        44
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        44
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        39

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm