ឯកសារ៖ អាល្លឺម៉ង់នឹងបញ្ចេញជំនួយយោធា ៣ពាន់លានអឺរ៉ូបន្ថែម សម្រាប់អ៊ុយក្រែន

2025/03/20 02:04:57 am        20


រដ្ឋាភិបាលជិតផុតអាណត្តិរបស់ប្រទេសអាល្លឺម៉ង់ បានព្រមព្រៀងបញ្ចេញជំនួយយោធាបន្ថែមចំនួន ៣ពាន់លានអឺរ៉ូ (៣,៣ពាន់លានដុល្លារ) សម្រាប់អ៊ុយក្រែន នៅឆ្នាំនេះ បន្ទាប់ពីសមាជិកសភា បានអនុម័តផែនការ សម្រាប់គោលនយោបាយសើរើសារពើពន្ធ។ នេះបើយោងតាមការបង្ហាញនៅក្នុងឯកសាររបស់ក្រសួងហិរញ្ញវត្ថុដែលសារព័ត៌មាន Reuters បានឃើញ នៅថ្ងៃពុធ (ទី១៩ ខែមីនា)។

ចំណាត់ការនេះត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាការទម្លាយភាពទាល់ច្រកមួយ បន្ទាប់ពីអធិការបតីជិតផុតតំណែង លោក Olaf Scholz បានទទូចថា ការបន្ធូរបន្ថយច្បាប់កម្ចី គឺជាតម្រូវការត្រូវធ្វើ មុនមានជំនួយបន្ថែម។

នៅពេលដែលភាពមិនប្រាកដប្រជា មានកាន់តែខ្ពស់ ជុំវិញអនាគតនៃការធានាសន្តិសុខរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក Donald Trump រដ្ឋនានា នៅអឺរ៉ុប កំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងៗ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះអ៊ុយក្រែន ក្នុងសង្រ្គាមរបស់ប្រទេសនេះ ជាមួយរុស្ស៊ី រួមទាំងការចំណាយផ្នែកយោធាផងដែរ។

នៅក្នុងឯកសារដែលដាក់បញ្ជូនទៅកាន់គណៈកម្មាធិការពីក្រសួងហិរញ្ញាវត្ថុ រដ្ឋមន្ត្រីរបស់ក្រសួងនេះ លោក Joerg Kukies បានជូនដំណឹងដល់គណៈកម្មាធិការថវិការបស់សភាថា តម្រូវការ ដើម្បីអនុញ្ញាតឲ្យផ្តល់មូលនិធិបន្ថែម ត្រូវបានបំពេញ។

នៅក្នុងលិខិតនោះ ក្រសួងបានយល់ព្រមលើការចំណាយបន្ថែមចំនួន ២,៥៤៧ពាន់លានអឺរ៉ូ សម្រាប់ឆ្នាំនេះ។ រួមជាមួយនឹងចំនួនទឹកប្រាក់ផ្សេងទៀត ដែលមានទាំងសំណងពីមូលនិធិសន្តិភាពអឺរ៉ុបផងដែរនោះ ជារួម អាល្លឺម៉ង់នឹងមាន ៣ពាន់លានអឺរ៉ូ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        102
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        92
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm