មនុស្សរាប់ពាន់នាក់នាំគ្នាតវ៉ានៅទីក្រុងប៉ារីស ក្រោយការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់ជនប៉ាឡេស្ទីនជាង ៤០០នាក់

2025/03/20 02:05:56 am        65

 មនុស្សរាប់ពាន់នាក់ បាននាំគ្នាតវ៉ានៅតំបន់ភាគកណ្តាលទីក្រុងប៉ារីស ប្រទេសបារាំងកាលពីថ្ងៃអង្គារម្សិលមិញ ដោយពួកគេនាំគ្នាថ្កោលទោសការវាយប្រហារតាមច្រកអាកាសចុងក្រោយរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា និងបានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ ។

 ការជួបជុំគ្នានៅលើទីលានចតុរង្គ Place de la Republique មានសភាពស្ងប់ស្ងាត់ទេ ដោយក្រុមបាតុករនាំគ្នាគ្រវីទង់ប៉ាឡេស្ទីន និងស្រែកពាក្យស្លោក “ពួកយើងគឺជាក្មេងៗទាំងអស់នៅតំបន់ហ្កាហ្សា” ។

ក្រុមអាជ្ញាធរសុខភាពប៉ាឡេស្ទីន និយាយថា មនុស្សជាង ៤០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល នៅក្នុងការសម្លាប់មួយដែលបានបញ្ចប់សង្រ្គាមអស់រយៈពេលជាច្រើនសប្តាហ៍ ក្រោយកិច្ចប្រជុំស្វែងរកបទឈប់បាញ់អចិន្រ្តៃយ៍ បានជាប់គាំង ។

គួរឲ្យដឹងថា អ៊ីស្រាអែល និងក្រុមជីវពលហាម៉ាស់ប៉ាឡេស្ទីន បានចោទប្រកាន់គ្នាទៅវិញទៅមកពីការបំពានបទឈប់បាញ់ ។ បទឈប់បាញ់នេះបានធ្វើឡើងចាប់តាំងពីខែមករារហូតមក ហើយនិងបានផ្អាកសង្រ្គាមសម្រាប់ពលរដ្ឋហ្កាហ្សា ២,៣លាននាក់ ក្រោយដែនដីរបស់ពួកគេប្រែក្លាយជាគំនរបាក់បែក ។

លោក Ramy Shaathគឺជាបាតុករមួយរូប និយាយថា នៅថ្ងៃនេះ ពួកយើងបានជួបជុំគ្នានៅទីនេះ ពីព្រោះថា ពួកយើងខឹងសម្បារខ្លាំង ។ ពួកយើងខឹងសម្បារចំពោះការសម្លាប់រង្គាលលើជនប៉ាឡេស្ទីន ។ ពួកយើងខឹងសម្បារចំពោះការបន្តការឡោមព័ទ្ធ និងកង្វះខាតស្បៀង ទឹក និងឱសថ នៅក្នុងតំបន់ហ្កាហ្សា ។

លោកបន្តថា ពួកយើងរឹតតែខឹងសម្បារថែមនេះទៅទៀត ដោយសារតែវាគឺជារឿងមិនអាចទទួលយកបាននោះទេ នៅពេលប្រើប្រាស់ការសម្លាប់រង្គាល ដើម្បីដាក់សំពាធលើក្រុមហាម៉ាស់ ឬជាសំពាធឲ្យមានកិច្ចចរចា ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        79
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        124
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm