កម្ពុជាទាក់ទាញវិនិយោគផ្ទាល់ពីបរទេសមានតម្លៃសរុប ៣៩ប៊ីលានដុល្លារ ក្នុងឆមាសទី១

2021/11/29 06:06:28 pm        468

ភ្នំពេញ ៖ កម្ពុជា​ទទួល​បានការ​វិនិយោគ​ផ្ទាល់​ពី​បរទេស(FDI) ​សរុប ​៣៩​ប៊ី​លាន​ដុល្លារ​ គិតត្រឹមចុងឆមាសទីមួយ ឆ្នាំ​២០២១ ។ ទំហំវិនិយោគទាំងនេះ ​ផ្ដោតលើ​វិស័យហិរញ្ញវត្ថុ អចលនទ្រព្យ​ កសិកម្ម កម្មន្តសាល និងសណ្ឋាគារ និង​​ជាដើម​។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាចេញផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ នាថ្ងៃទី២៧វិច្ឆិកាថា ការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា​ មានក្នុង​ទំហំ​ទឹកប្រាក់ ​៣៩ប៊ីលានដុល្លារ ត្រឹម​ចុង​ឆមាសទីមួយ​ ឆ្នាំ២០២១ កើនឡើង ប្រមាណ៩,៦ភាគរយធៀប​នឹងរយៈពេលដូចគ្នា​កាល​ពីឆ្នាំមុន​។

បើ​តាមធនាគារជាតិ ទំហំទឹកប្រាក់ទាំងនេះ​ បានពីការវិនិយោគរបស់ប្រទេសចិន ​កូរ៉េខាងត្បូង វៀតណាម សិង្ហ​បុរី ជប៉ុន ម៉ាឡេស៊ី ថៃ អង់គ្លេស និង​កាណាដា​។

លំហូរ​វិនិយោគ​នេះ​ គ្របដណ្ដប់​លើ​វិស័យ​កសិកម្ម កម្មន្តសាល ហិរញ្ញវត្ថុ សណ្ឋាគារ​និង​រមណីយដ្ឋាន ​សំណង់ វា​រី​អគ្គិសនី និង​អចលនទ្រព្យ ជាដើម​។ ​សម្រាប់​ផ្នែក​ហិរញ្ញវត្ថុ​មានការ​វិនិយោគ​ប្រមាណ​២១​ភាគរយ ​កម្មន្តសាល​២០​ភាគរយ ​អចលនទ្រព្យ​១២​ភាគរយ សណ្ឋាគារ​១១​ភាគរយ និង​កសិកម្ម​១០​ភាគរយ​។

ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពពាណិជ្ជកម្មកម្ពុជា ​យល់ឃើញថា កម្ពុជា នឹងបន្តទាក់ទាញ​បាន​វិនិយោគ​បរទេសបន្ថែមទៀត ​ដោយសារកម្ពុជា ​មាន​សក្តានុពលខ្ពស់​នៃការនាំចេញផលិតផល នៅ​ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ​ទ្វេភាគី តំបន់ និងប្រព័ន្ធ​អនុគ្រោះពន្ធដទៃទៀត។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ បាន​បញ្ជាក់ថា ​ទោះបីជា​កម្ពុជា​កំពុង​ប្រឈម​នឹង​ជំងឺ​កូ​វីដ​-១៩​ និង​បន្ត​សម្រប​ខ្លួន​ទៅ​នឹង​ប្រក្រតី​ភាព​ថ្មី​ក្តី ​ក៏ប៉ុន្តែ​វិស័យ​អចលនទ្រព្យ​នេះ គឺ​នៅ​មាន​សក្ដានុពល​ក្នុងការ​វិនិយោគ​។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន​ថា​ ​អត្រា​នេះ គឺ​បាន​ដោយសារ​ការ​កើន​ឡើង​សន្សឹមៗ ​នៃ​លំហូរ​ទុន​វិនិយោគ​ពី​បរទេស ខណៈ​ការ​វិនិយោគ​និង​តម្រូវការ​ស្រុកលើ​វិស័យ​អចលនវត្ថុ​ដែល​មាន​តម្លៃ​ទាប​និង​មធ្យម នឹង​បន្ត​រក្សា​កំណើន​ល្អប្រសើរ​​៕

អត្ថបទ ៖ វណ្ណៈ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm