សម្តេចធិបតី ណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញ រៀបចំឡានក្រុងដឹកពលរដ្ឋទៅស្រុក ក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខ

2025/03/20 06:47:05 pm        151

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញ រៀបចំឡាន ដើម្បីត្រៀមដឹកបងប្អូនប្រជារដ្ឋទៅកាន់ស្រុកកំណើត ដោយមិនគិតលុយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាត​បូកសរុបលទ្ធផលការងារ របស់ក្រសួង​មុខងារធារណៈ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកាន់តែខិតជិតមកដល់ហើយ ដូច្នេះរដ្ឋបាល​រាធានីភ្នំពេញត្រូវត្រៀមរថយន្ត ​ក្រុងសម្រាប់ដឹកបងប្អូនប្រជាពលរដ្ឋ ឬកម្មករនិយោជិត​ទៅកាន់ស្រុកកំណើត​ជួបជុំក្រុមគ្រួសារ។

សូមបញ្ជាក់ថា ការបន្តរៀបចំរថយន្តក្រុងសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋទៅស្រុកកំណើត របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋរថមន្រ្តី នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ គឺជាការ​បន្តជួយដល់​បងប្អូន​ប្រជាពលរដ្ឋ តាមគំរូវីរភាពរបស់សម្ដេចតេជោ ​ហ៊ុន សែន អតីត​នាយករដ្ឋមន្រ្តីនៃកម្ពុជា ​ដែលកន្លងមករៀងរាល់រដូវបុណ្យទានម្ដងៗ ​មិនថារដូវភ្ជុំ ​ចូលឆ្នាំ ឬក្នុងឱកាសថ្ងៃបោះឆ្នោតទេ ​សម្ដេចតេជោ ហ៊ុន សែន តែងតែ​ណែនាំ​រៀបចំឱ្យមានការដឹក​ជញ្ជូន​ប្រជាពលរដ្ឋ តាមរយៈរថយន្តក្រុងសាធារណៈដែលមាន​អនាម័យ ​ផាសុកភាព និងព្រមជាមួយ​ទឹកសុទ្ធ ជូនប្រជាពលរដ្ឋដែលធ្វើដំណើរ ដើម្បីជួយ​សម្រួលការ​ចំណាយ​លើថ្លៃធ្វើដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ ​ជាពិសេសកម្មក-កម្មការិនី ​ទៅកាន់ស្រុកកំណើតបានដោយងាយស្រួល និងមិនអស់ប្រាក់៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        194
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        169
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm