សៀវភៅស របស់សហភាពអឺរ៉ុប ស្នើឱ្យបង្កើនការចំណាយ និងសមត្ថភាព ផ្នែកការពារជាតិ

2025/03/20 07:09:37 pm        118

សហភាពអឺរ៉ុប បានបង្ហាញផែនការបង្កើនការចំណាយផ្នែកយោធា ដើម្បីបង្កើនការត្រៀមលក្ខណៈការពារជាតិរបស់ខ្លួន ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងពីរុស្ស៊ី។ គណៈកម្មការអឺរ៉ុប ជាផ្នែកប្រតិបត្តិរបស់សហភាពអឺរ៉ុប បានចេញផ្សាយសៀវភៅសដំបូងមិនធ្លាប់មានរបស់ខ្លួន សម្រាប់វិស័យការពារជាតិអឺរ៉ុបកាលពីថ្ងៃពុធ។ សៀវភៅនេះ គូសបញ្ជាក់អំពីគោលនយោបាយក្នុងគោលបំណងពង្រឹងសមត្ថភាពការពាររបស់ប្លុកអឺរ៉ុបនៅឆ្នាំ២០៣០ និងការបង្កើតមូលដ្ឋានឧស្សាហកម្ម-យោធា រឹងមាំជាងមុន។

សៀវភៅនេះ បាននិយាយថា ប្រទេសរុស្ស៊ី បានចំណាយរហូតដល់៩ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP) របស់ខ្លួនលើវិស័យការពារជាតិក្នុងឆ្នាំ២០២៤ ខណៈប្រទេសនេះនៅតែបន្តវាយលុកលើអ៊ុយក្រែន និងបាននិយាយថា ទីក្រុងមូស្គូ នឹងបន្តពង្រីកសេដ្ឋកិច្ចសង្រ្គាមរបស់ខ្លួន ហើយរុស្ស៊ីនឹងនៅតែជាការគំរាមកំហែងជាមូលដ្ឋាន ចំពោះសន្តិសុខរបស់អឺរ៉ុប សម្រាប់ពេលអនាគតដ៏ខ្លីខាងមុខ។

សៀវភៅស ទទួលស្គាល់ថា ការវិនិយោគលើវិស័យការពារជាតិរបស់សហភាពអឺរ៉ុប មិនគ្រប់គ្រាន់ជាច្រើនទសវត្សរ៍មកហើយ និងបាននិយាយថា សហរដ្ឋអាមេរិក បាននិងកំពុងជំរុញឱ្យអឺរ៉ុប ទទួលខុសត្រូវបន្ថែមទៀត សម្រាប់វិស័យការពារជាតិរបស់ខ្លួន។

សៀវភៅនេះ ស្នើឱ្យរដ្ឋជាសមាជិកផ្តោតលើវិស័យអាទិភាពចំនួន៧។ វារួមមាន ការការពារដែនអាកាស និងការពារមីស៊ីល ដើម្បីការពារប្រឆាំងការគំរាមកំហែងដូចជា មីស៊ីលស៊ីបគោលដៅ មីស៊ីលBallistic និងមីស៊ីលល្បឿនលឿនជាងសំឡេង និងយានដ្រូន។ សៀវភៅនេះនិយាយផងដែរថា សហភាពអឺរ៉ុបនឹងផ្តល់អាទិភាពដល់ក្រុមហ៊ុនអឺរ៉ុប សម្រាប់ការផ្គត់ផ្គង់រួម ដើម្បីគាំទ្រដល់ឧស្សាហកម្មការពារជាតិរបស់ទ្វីបនេះ។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        17
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        17
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm