អ៊ីស្រាអែលប្រាប់ថា ខ្លួនបានស្ទាក់ចាប់មីស៊ីលបាញ់ចេញពីយេម៉ែន

2025/03/20 08:04:47 pm        143

យោធាអ៊ីស្រាអែល បានប្រាប់ឲ្យដឹងថា ខ្លួនបានស្ទាក់ចាប់មីស៊ីលដែលបាញ់ចេញពីប្រទេសយេម៉ែន នៅព្រឹកថ្ងៃព្រហស្បតិ៍ (ទី២០ ខែមីនា) នេះ ខណៈដែលអរិភាពជាមួយក្រុមសកម្មប្រយុទ្ធហ៊ួទីគាំទ្រដោយអ៊ីរ៉ង់ ឡើងកម្ដៅកាន់តែខ្លាំងឡើងៗ។

យោធាបានឲ្យដឹងថា សំឡេងស៊ីរ៉ែនបានបន្លឺឡើងនៅក្នុងតំបន់ជាច្រើនក្នុងប្រទេសអ៊ីស្រាអែល បន្ទាប់ពីមានការបាញ់គ្រាប់រ៉ូកែត។ នគរបាលអ៊ីស្រាអែលបានប្រាប់ថា ស៊ីរ៉ែនត្រូវបានគេឮ នៅក្នុងទីក្រុង Tel Aviv និង Jerusalem។ សេវារថយន្តសង្គ្រោះរបស់អ៊ីស្រាអែល បាននិយាយថា គ្មានការរាយការណ៍ពីអ្នករងរបួសធ្ងន់ធ្ងរនោះទេ។

ក្រុមសកម្មប្រយុទ្ធហ៊ួទីរបស់ប្រទេសយេម៉ែន ដែលមិនទាន់បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារដោយមីស៊ីលនេះ ហាក់ដូចជាមិនទាន់បង្ហាញនូវភាពចលាចល ដោយសារការវាយប្រហារជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកដែលបានចាប់ផ្ដើមតាំងពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក ហើយថែមទាំងបានប្តេជ្ញាថា នឹងបង្កើនការវាយប្រហាររបស់ពួកគេ ក្នុងនោះរួមទាំងដាក់គោលដៅទៅលើអ៊ីស្រាអែល ជាការឆ្លើយតបនឹងយុទ្ធនាការរបស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក ដោយសារការវាយប្រហាររបស់ក្រុមហ៊ួទីលើការដឹកជញ្ជូន នៅសមុទ្រក្រហម គឺជាប្រតិបត្តិការយោធាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក នៅតំបន់មជ្ឈិមបូព៌ា គិតចាប់តាំងពី លោកប្រធានាធិបតី Donald Trump ចូលកាន់តំណែងក្នុងខែមករា។ ការវាយប្រហាររបស់សហរដ្ឋអាមេរិក បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣១នាក់។

ជាមួយគ្នានេះ លោក Trump ក៏បានគំរាមឲ្យអ៊ីរ៉ង់ទទួលខុសត្រូវ ចំពោះការវាយប្រហារណាមួយរបស់ក្រុមហ៊ួទី នាពេលអនាគត ដោយព្រមានពីការប្រឈមនឹងផលវិបាកធ្ងន់ធ្ងរ៕


អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        74
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        119
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm