តម្លៃប្រេងហក់ឡើង ដោយសារការធ្លាក់ចុះការស្ដុករបស់អាមេរិក និងភាពតានតឹងនៅមជ្ឈិមបូព៌ា

2025/03/20 08:11:27 pm        128

តម្លៃប្រេងបានហក់ឡើង អំឡុងការជួញដូរដំបូង នៅថ្ងៃព្រហស្បតិ៍ (ទី២០ ខែមីនា) នេះ ដោយសារការធ្លាក់ចុះនូវស្តុកប្រេងរបស់សហរដ្ឋអាមេរិក និងការកើនឡើងនូវភាពតានតឹង នៅតំបន់មជ្ឈិមបូព៌ា។

តម្លៃប្រេងឆៅ Brent បានឡើងថ្លៃ ៤០សេន ឬ ០,៥៧ភាគរយ ដោយឡើងដល់ ៧១,១៨ដុល្លារ ក្នុងមួយបារ៉ែល គិតត្រឹមម៉ោង ២:១៣នាទី ម៉ោងសកល ខណៈប្រេងឆៅ West Texas Intermediate (WTI) របស់អាមេរិក បានឡើង ៣៤សេន ឬ ០,៣១ភាគរយ ពោលគឺឡើងដល់ ៦៧,៥០ដុល្លារ ក្នុងមួយបារ៉ែល។

តម្លៃប្រេងបានហក់ឡើងបន្ទាប់ពីទិន្នន័យរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបង្ហាញពីការធ្លាក់ចុះខ្ពស់ជាងការរំពឹងទុក នៅក្នុងសារពើភ័ណ្ឌប្រេងចម្រាញ់ សម្រាប់សប្តាហ៍មុន។ សារពើភ័ណ្ឌប្រេងចម្រាញ់ ដែលរួមមានប្រេងម៉ាស៊ូត និងប្រេងកំដៅ បានធ្លាក់ចុះ ២,៨លានបារ៉ែល កាលពីសប្តាហ៍មុន ដោយមានចំនួនច្រើនជាងការរំពឹងទុកនៃការធ្លាក់ចុះ ៣០០.០០០បារ៉ែល នៅក្នុងការស្ទង់មតិរបស់សារព័ត៌មាន Reuters។

ហានិភ័យឡើងតម្លៃខ្ពស់ជាសកល បានកើនឡើង បន្ទាប់ពីអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការជើងគោកថ្មី កាលពីថ្ងៃពុធ (ទី១៩ ខែមីនា) នៅក្នុងតំបន់ហ្កាហ្សា ក្រោយបានរំលោភបំពានបទឈប់បាញ់ដែលមានរយៈពេលជិត ២ខែ។

ដូចគ្នានេះដែរ សហរដ្ឋអាមេរិក បានបន្តការវាយប្រហារតាមផ្លូវអាកាសទៅលើគោលដៅរបស់ក្រុមហ៊ួទី ក្នុងប្រទេសយេម៉ែន ដែលជាការសងសឹក ចំពោះការវាយប្រហាររបស់ក្រុមនោះលើនាវានៅសមុទ្រក្រហម។ ហើយប្រធានាធិបតីអាមេរិក លោក Donald Trump ក៏បានប្ដេជ្ញាឲ្យអ៊ីរ៉ង់ទទួលខុសត្រូវ ចំពោះការវាយប្រហាររបស់ក្រុមហ៊ួទី នាពេលខាងមុខ៕


អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        20
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        22
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        15

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump

2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm